Liverpool តាមទាន់កំណត់ត្រា Man City ក្រោយប្រទាញប្រទង់ឈ្នះ West Ham 3-2 (មានវីដេអូ)

//s5.kh1.co/0a/0a8a2ab82fd5787739c67aebafd61cef25ada291.jpg
កីទ្បា

 ២៥-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស ៖ ក្លឹបហង្សក្រហម Liverpool បានតាមស្មើកំណត់ត្រា ឈ្នះ១៨ប្រកួតជាប់គ្នារបស់មេឃខៀវ Man City នៅ Premier League ​ក្រោយយកឈ្នះ West Ham ក្នុងលទ្ធផល ៣ទល់នឹង២ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតធ្វើឡើងនៅកីឡាដ្ឋាន Anfield ទឹកដីរបស់ Liverpool ។ ចាប់ផ្តើមបានត្រឹម៩នាទី Liverpool មានឳកាស់រកគ្រាប់បាល់១គ្រាប់នាំមុខមុនដោយកីឡាករ Wijnaldum មុនពេល West Ham តាមស្មើវិញនៅនាទីទី ១២ ដោយកីឡាករ Diop លទ្ធផល១ស្មើបានរក្សារហូតដល់ចប់តង់ទី១ ។

https://s5.kh1.co/__image/w=650,h=641,q=100/8f/8ff30cf31c631721cc72b56db9b5f1d4bf8fc25d.png
West Ham តាមស្មើវិញ
West Ham តាមស្មើវិញ

ចូលដល់តង់ទី២ ការប្រកួតកាន់តែល្អមើលដោយមានការប្រយុទ្ធគ្នាទៅវិញទៅមកដើម្បីទាមទាគ្រាប់បាល់ រហូតដល់នាទី ទី៥៤ Liverpool បានរបូតមួយគ្រាប់វិញ ដោយ West Ham នាំមុខ១គ្រាប់វិញដោយកីលាករ Fornal មុនពេល Salah តាមស្មើវិញនៅនាទីទី ៦៨ ។

កីឡាករFornals អបអរគ្រាប់បាល់
កីឡាករFornals អបអរគ្រាប់បាល់

មិនទាន់អស់ចិត្ត ជិតចប់ការប្រកួតទៅហើយ Liverpool ក៏រកបានមួយគ្រាប់ទៀតជាគ្រាប់បាល់ជ័យជំនះ ដោយកីឡាករ Mane នៅនាទីទី៨១ ធ្វើឲ្យក្តីសង្ឃឹមលើកពាន Premier League កាន់តែកៀក ខណៈដែលក្លឹបមួយនេះខានលើកពាននេះអស់រយៈពេលជាង៣០ឆ្នាំមកហើយ ។

Mane រកគ្រាប់បាល់ទី៣
Mane រកគ្រាប់បាល់ទី៣
https://s5.kh1.co/__image/w=650,h=810,q=100/e9/e95ee7017279ab0cd1fcaabdba276e78f29f6098.png

គួររំលឹកផងដែរថា Liverpool បានតាមស្មើកំណត់ត្រាឈ្នះ១៨ប្រកួតជាប់គ្នារបស់ Man City កាលពីរដូវកាលមុន ដែលជារដូវកាលដែល Man City លើកពាន Premier League ខណៈដែល Liverpool នឹងដើរតាមគន្លងនេះផងដែរ បន្ទាប់ពីបានឈ្នះពានធំៗក្នុងពានរង្វាន់ទ្វីអ៊ឺរ៉ុប៕

ទស្សនាវីដេអូ Highlight ខាងក្រោម ៖

វីដេអូ
https://s5.kh1.co/__image/w=650,h=687,q=100/ff/ff563b2d08501f056c1a65beeded8a442d36a411.png

ប្រភពallfootball

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T