អបអរសាទរ! ក្រោយរៀបការបានជាង ២ខែ សួស វីហ្សា ក្លាយជាម្តាយគេហើយ

//s5.kh1.co/6a/6ab396b11c032cfea21bfaea6090332d4ab22272.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាមានការភ្ញាក់ផ្អើល និងរំភើប ពេលនេះតារាចម្រៀងស្រី សួស វីហ្សា មានផ្ទៃពោះហើយ បន្ទាប់ពីពួកគេបានកាន់ដៃគ្នារៀបការបានជាង ២ខែមកនេះ។

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានដឹងហើយថា កាលពី ២ខែមុន តារាចម្រៀង សួស វីហ្សា និង លោក ​ថមមី បានដឹកដៃគ្នាចូលរោងការ ហើយបានធ្វើឲ្យហ្វេនៗជាច្រើនបានចូលរួមអបអរសាទរដល់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីរៀបការរួច យើងឃើញថា ជីវិតគូស្វាមី ភរិយារបស់អ្នកទាំងពីរពិតជាផ្អែមល្ហែម និងមានសុភមង្គលយ៉ាងខ្លាំង ដោយលោក ថមមី តែងតែតាមមើលថែប្រពន្ធបានយ៉ាងដិតដល់។ ជាមួយគ្នានេះដែរ អ្នកទាំងពីរ តែងតែបង្ហាញជីវិតឯកជនរបស់ពួកគេ ឲ្យមហាជន ក៏ដូចជាហ្វេនៗផ្ទាល់បានឃើញពីសកម្មភាពជីវិតគ្រួសារនាង យ៉ាងមានក្តីសុខ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ អ្វីដែលកាន់តែធ្វើឲ្យហ្វេនៗកានតែមានការភ្ញាក់ផ្អើល និងរំភើបនោះគឺ សួស វីហ្សា មានផ្ទៃពោះហើយ បន្ទាប់ពីរៀបការបានជាង ២ខែមកនេះ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ លោក ថមមី បានពោលពាក្យទាំងនេះ ក្រោយពីបានដឹងថាខ្លួននឹងជិតក្លាយជាប៉ាៗរបស់គេ ដោយលោកបាននិយាយថា៖

ក្នុងមួយជីវិតរបស់ខ្ញុំនេះ ថ្ងៃនេះហើយជាថ្ងៃដែលខ្ញុំសប្បាយចិត្តបំផុតដែលមិនអាចយកអ្វីមកថ្លែងបានឡើយ។ អរគុណប្រពន្ធសម្លាញ់ដែលបានផ្តល់កាដូដ៏មានន័យមួយនេះមកឲ្យគ្រួសារយើង ដែលជាកាដូដ៏មានតម្លៃកាត់ថ្លៃមិនបាន (Baby) បងសប្បាយចិត្តខ្លាំងណាស់រកពាក្យអ្វីនិយាយមិនចេញទេ បងពិតជាស្រលាញ់អូនខ្លាំងណាស់ប្រពន្ធសម្លាញ់ បងសូមសន្យាថានឹងមើលថែរក្សាអូន និងកូនៗយើងឲ្យមានសេចក្តីសុខ និងសុភមង្គលជារៀងរហូតតទៅ បងប្អូនអើយ ខ្ញុំក្លាយជាប៉ាគេហើយ ខ្ញុំមានកូនហើយ ចង់ប្រាប់ពិភពលោកនេះថា ខ្ញុំស្រលាញ់ប្រពន្ធខ្ញុំណាស់ Sous Visa, Dady Mommy ចឹងបានឆ្ងល់ណាស់ហេតុអ្វីខ្ញ៉ំឃ្លានតាម្ជូរ និងក្អួតរហូត ឥឡូវអស់ចម្ងល់ហើយ 

សម្ដី ថមមី

ក្រោយពីទទួលបានដំណឹងនេះមានអ្នកគាំទ្រជាច្រើន ចូលទៅComment សម្តែងការរីករាយ ចំពោះចំណងដៃអាពាហ៍ពិពាហ៍ដ៏មានតម្លៃ របស់នាងជាមួយស្វាមី៕

សូមទស្សនារូបភាពខាងក្រោម៖

 សួស វីហ្សា និង  ​ថមមី
 សួស វីហ្សា និង  ​ថមមី
សួស វីហ្សា និង  ​ថមមី
សួស វីហ្សា និង ​ថមមី
សួស វីហ្សា និង  ​ថមមី
សួស វីហ្សា និង ​ថមមី
សួស វីហ្សា និង  ​ថមមី
សួស វីហ្សា និង ​ថមមី
សួស វីហ្សា និង  ​ថមមី
សួស វីហ្សា និង ​ថមមី
សួស វីហ្សា និង  ​ថមមី
សួស វីហ្សា និង ​ថមមី
សួស វីហ្សាថមមី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T