ស្លុតចិត្ត! ពេលឃើញគិលានុបដ្ឋាយិកាមានផ្ទៃពោះ៩ខែម្នាក់នៅបន្តព្យាបាលអ្នកជំងឺទៀត (មានវីដេអូ)

//s5.kh1.co/44/443c7b124f6bad125ecff8bab20a9da0117df652.jpg
សង្គម

 ២៥-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ប្រទេសចិន៖ វីដេអូដែលបង្ហាញពីគិលានុបដ្ឋាយិកាមានផ្ទៃពោះម្នាក់កំពុងព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុង Wuhan បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅទូទាំងប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV មានបំណងបង្ហាញពីវីរភាពរបស់គិលានុបដ្ឋាយិកាដែលមានផ្ទៃពោះ ៩ ខែ​គឺអ្នកស្រី Zhao Yu ជាវីរនារី។ ប៉ុន្តែផ្ទុយទៅវិញ អ្នកប្រើប្រាស់បណ្តាញសង្គមបានរិះគន់យ៉ាងចាស់ដៃដល់មន្ទីរពេទ្យដែលអនុញ្ញាតឱ្យគិលានុបដ្ឋាយិកាដែលមានផ្ទៃពោះជិតឆ្លងទន្លេធ្វើការនៅក្នុងបរិយាកាសដែលមានការឆ្លងរាលដាលខ្លាំងនៃវីរុស COVID-១៩​ ទៅវិញ។ អ្នកប្រើប្រាស់សង្គមម្នាក់បាននិយាយថា ស្ត្រីរូបនេះត្រូវបានគេប្រើជាឧបករណ៍ឃោសនា។

https://s5.kh1.co/__image/w=650,h=366,q=100/5c/5c9280333be3f72682d462a73989166a1107db7b.jpg

បច្ចុប្បន្នមានមនុស្សជាង ២២០០ នាក់បានស្លាប់ដោយសារវីរុស COVID-១៩ នៅប្រទេសចិន ដោយភាគច្រើននៃអ្នកស្លាប់បានចេញពីទីក្រុង Wuhan ដែលជារដ្ឋធានីរបស់ខេត្ត Hubei ។

ត្រឹមតែនៅក្នុងប្រទេសចិនតែមួយមានករណីឆ្លងជាង ៧៥.០០០ ករណីហើយ ខណៈវីរុសនេះក៏បានរាលដាលពាសពេញពិភពលោកដោយមានករណីជាង ១.០០០ ករណី និងមានមនុស្សស្លាប់ជាច្រើននៅទូទាំងពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV កាលពីសប្តាហ៍មុនបានបញ្ចេញវីដេអូមួយដែលបង្ហាញពីអ្នកស្រី Zhao Yu ដែលធ្វើការនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យយោធាមួយនៅក្នុងទីក្រុង Wuhan ។

វីដេអូបង្ហាញពីសកម្មភាពដែលនាងដើរជុំវិញមន្ទីរពេទ្យក្នុងឈុតការពាររបស់ពេទ្យពេលមានផ្ទៃពោះច្រើនខែ។ Zhao Yu ទទួលស្គាល់ថាក្រុមគ្រួសាររបស់នាងជំទាស់នឹងនាងដែលបន្តធ្វើការ ប៉ុន្តែនាងសង្ឃឹមថានឹងអាចចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ប៉ុន្តែខ្សែវីដេអូដែលត្រូវបានគេយកមកប្រើដើម្បីបង្ហាញពីការលះបង់របស់នាង បានប៉ះពាល់ដល់អារម្មណ៍មនុស្សជាច្រើន។

https://s5.kh1.co/__image/w=650,h=366,q=100/31/31a4cb2549f639e0b41832cd36610bedada90802.jpg

មានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀតបាននិយាយថា "តើយើងអាចបញ្ឈប់ការឃោសនាទាំងអស់នេះបានទេ? តើនរណាជាអ្នកសម្រេចចិត្តថាវីដេអូនេះមិនមានបញ្ហា? ស្ត្រីមានផ្ទៃពោះមិនគួរនៅធ្វើការនៅលើជួរមុខទេ" ។ ហើយវាមិនមែនជាវីដេអូតែមួយគត់ដែលធ្វើឱ្យអ្នកលេងនៅលើបណ្ដាញសង្គមមានការខឹងក្រោធ។ វីដេអូមួយទៀតដែលបានបង្ហោះនៅសប្តាហ៍នេះដោយប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋនៅ Gansu បានបង្ហាញគិលានុបដ្ឋាយិកាស្ត្រីជាច្រើនកំពុងយំនៅពេលពួកគេកោរសក់។

វីដេអូបានពន្យល់ថា ការកោរសក់វាបានបង្កភាពងាយស្រួលសម្រាប់ស្ត្រីក្នុងការពាក់ឧបករណ៍ការពារក្បាល ខណៈពេលកំពុងព្យាបាលអ្នកជំងឺ។ ប៉ុន្តែមនុស្សជាច្រើនមានការងឿងឆ្ងល់ដោយសួរថា ហេតុអ្វីបានជាស្ត្រីមិនអាចមានសក់ខ្លីជំនួស ឱ្យការកោរសក់បានទាំងស្រុង ហើយខ្លះទៀតសួរថាហេតុអ្វីបានជាវីដេអូមិនមានបុរសដែលកោរសក់។

មតិយោបល់មួយបាននិយាយថា "វិជ្ជាជីវៈ ភាពស្មោះត្រង់ ជំនឿ ភាពរឹងមាំ ទាំងនេះគឺជាគុណសម្បត្តិទាំងអស់ដែលគួរមានមោទនភាព។ ហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយតែងតែប្រើការលះបង់របស់ស្ត្រីជាឧបករណ៍សម្រាប់ការឃោសនា? តើវាមិនគួរឱ្យកោតសរសើរទេឬដែលស្ត្រីទាំងនេះដើរទៅមុខជួរមុខជាមួយនឹងសក់វែង?

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T