Hyomin សមាជិកក្រុម T-ara បានផ្តល់ម៉ាស់ជាង ៣០០០ ដល់តំបន់ដែលរងគ្រោះក្នុងប្រទេសកូរ៉េ

//s5.kh1.co/1a/1a3343e9101ce53d1d8007af2576908e4117af50.jpeg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Hyomin សម្រស់ក៏ស្អាត ចិត្តក៏ល្អដែលបរិច្ចាគម៉ាស់រហូតដល់ទៅ ៣០០០ ដល់អ្នកដែលត្រូវការ

កូរ៉េខាងត្បូង៖ Hyomin បានបរិច្ចាគម៉ាសចំនួន ៣,០០០ ដល់តំបន់ដាហ្គូដល់កំពុងផ្ទុះនូវជំងឺថ្មីវីរុស COVID-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអ្នកតំណាងមកពីទីភ្នាក់ងារសិល្បករ Sublime បានឱ្យដឹងថា ការបរិច្ចាគនេះត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ពីព្រួយបារម្ភរបស់ Hyomin ចំពោះការរីករាលដាលនៃការឆ្លងវីរុសនៅក្នុងទីក្រុងជាពិសេសទៅលើប្រជាជាតិកូរ៉េទាំងមូល។

Hyomin សមាជិកក្រុម T-ara 
Hyomin សមាជិកក្រុម T-ara 

ទាក់ទងនឹងការបរិច្ចាគនេះ តារាវ័យក្មេងដ៏ស្អាតម្នាក់នេះបានបញ្ជាក់ថា“ ទោះបីជាវាមិនច្រើនយ៉ាងណាក្តី ប៉ុន្តែសន្តានចិត្តរបស់នាងខ្ញុំនឹងជូនអ្នកដែលខ្វះខាត” ។ គួរបញ្ជាក់ថា ម៉ាស់ទាំងនេះនឹងត្រូវបរិច្ចាគដល់ប្រជាជនដែលត្រូវការជំនួយតាមរយៈសាលាក្រុង Daegu ។ ថ្មីនេះ កូរ៉េបានក្លាយប្រទេសទី២ បន្ទាប់ពីចិនដែលមានអ្នកឆ្លងវីរុសកូរ៉ូណាច្រើនជាងគេ។

ទន្ទឹមនឹងនេះដែរ Hyomin ក៏បានបរិច្ចាគដែរនូវទឹក, មី, អង្ករ, កន្សែងសើម និង របស់ចាំបាច់ផ្សេងៗជាច្រើនទៀតដល់តំបន់ Gangwon ដែលត្រូវការជំនួយ ក្រោយពីត្រូវរងគ្រោះដោយសារអគ្គិភ័យកាលពីខែមេសាឆ្នាំ ២០១៩ ៕

ការរីករាតត្បាតវីរុស COVID-19 នៅក្នុងប្រទេសកូរ៉េ
ការរីករាតត្បាតវីរុស COVID-19 នៅក្នុងប្រទេសកូរ៉េ
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T