ស្ទើរតែមិនជឿ! សុគន្ធ និសា ផ្លាស់ប្តូរ១៨០ដឺក្រេក្នុងរឿងរាជិនីភូមិគ្រឹះ

//s5.kh1.co/12/12f3fb8ee96ae2698499b6028cbb8d3fc5346cbd.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ទស្សនិកជនភាគច្រើនប្រាកដជាស្គាល់ច្បាស់ហើយនូវតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ និសា ដែលក្រៅពីសមត្ថភាពក្នុងការច្រៀងយ៉ាងពីរោះរណ្តំជាមួយនឹងទឹកដមដ៏ស្រទន់ហើយនោះ អ្នកនាងក៏ត្រូវបានគេស្គាល់ថាមានទេពកោសល្យខ្ពស់ក្នុងការសម្តែងផងដែរ។ អ្នកនាង សុគន្ធ និសា បានទទួលឱកាសសម្តែងជាតួឯកក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសចំនួន ២​ រួចមកហើយ នោះគឺរឿងសិសិររដូវក្នុងបេះដូង និងរឿងរាជិនីភូមិគ្រឹះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលមិនស្ទើរនោះ គឺការផ្លាស់ប្តូរស្ទើរ១៨០ដឺក្រេរបស់តារាចម្រៀងដ៏ស្រគត់ស្រគំរូបនេះ មកដើរតួជានារីកាចឆ្នាស់ឆ្នើម ពូកែសម្តីឌឺដងចាក់ទឹកមិនលិច និងពោរពេញទៅដោយល្បិចកល ក៏ដូចជាភាពឆ្លាតវៃ តាមរយៈតួអង្គម៉ានីក្នុងរឿងរាជិនីភូមិគ្រឹះ។ ដូចយើងបានដឹងរួចមកហើយថាអ្នកនាង សុគន្ធ និសា ត្រូវដើរជាតួអង្គពីរក្នុងរឿងរាជិនីភូមិគ្រឹះ គឺតួអង្គឆវី ដែលជានារីស្លូតបូត ស្រគត់ស្រគំ ត្រូវជាមួយនឹងចរិតខាងក្រៅរបស់សុគន្ធ និសា និងតួអង្គម៉ានី ដែលត្រូវជាបងស្រីភ្លោះរបស់ឆវី ហើយមានតួនាទីវែកមុខរកឃាតករដែលបានសម្លាប់ឆវីយ៉ាងអាថ៌កំបាំងនោះ។

ទស្សនិកជនភាគច្រើនស្ទើរតែមិនជឿថា សុគន្ធ និសា អាចផ្លាស់ប្តូរមកសម្តែងជាតួអង្គម៉ានីដ៏កាចឆ្នាស់ឆ្នើមបាននោះទេ ប៉ុន្តែអ្នកនាងនៅតែសម្តែងបានយ៉ាងល្អ និងមិនធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់អ្នកនាង និងអ្នកគាំទ្ររឿងរាជិនីភូមិគ្រឹះអស់សង្ឃឹមឡើយ៕

បើចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T