ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានបរិច្ចាគថ្លើមរបស់នាង ដើម្បីជួយសង្គ្រោះអាយុជីវិតក្មេងតូចម្នាក់ ដែលមានជំងឺថ្លើមធ្ងន់ធ្ងរ

//s5.kh1.co/70/706a3b5f029cf8791e5b6681102e4af5607cd075.jpg
សង្គម

 ២៥-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានបរិច្ចាគថ្លើមរបស់នាង ដើម្បីជួយសង្គ្រោះអាយុជីវិតក្មេងតូចម្នាក់ ដែលមានជំងឺថ្លើមធ្ងន់ធ្ងរ

ចិន៖ ក្មេងប្រុសដែលទើបនឹងចេះដើរតេះតះ ហើយមានជំងឺថ្លើមធ្ងន់ធ្ងរម្នាក់ អាចរស់រៀនមានជីវិតសារជាថ្មីម្ដងទៀត ក្រោយទទួលបានការបវិច្ចាគថ្លើមពីក្មេងស្រីវ័យ១១​ឆ្នាំម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីដ៏កម្រមួយនេះ បានកើតឡើងកាលពីពេលថ្មីៗនេះ ដោយក្មេងប្រុសវ័យទើបតែ៣៤ខែ អាចទទួលបានការវះកាត់ប្ដូរថ្លើមពីសាកសពរបស់ក្មេងស្រីវ័យ១១ឆ្នាំដោយជោគជ័យ។ បើទោះបីជាសាកសពនោះត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា ម្ចាស់សពបានស្លាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ នៅក្នុងតំបន់ Guangxi Zhuang ប្រទេសចិនខាងត្បូង ដោយសារជំងឺម៉្យាងដែលពាក់ព័ន្ធនឹងខួរក្បាលធ្ងន់ធ្ងរ។

ការវះកាត់
ការវះកាត់

ការបវិច្ចាគនេះ គឺកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ឪពុកម្ដាយកុមារីខាងលើ ដោយលោកទាំងពីរមានចិត្តចង់ជួយសង្គ្រោះជីវិតអ្នកដទៃផ្សេងទៀត កំុឲ្យគេអភ័ព្វដូចកូនស្រីជាទីស្រលាញ់របស់ពួកគាត់។

យ៉ាងណាមិញ បន្ទាប់ពីការវះកាត់ប្តូរថ្លើមដោយប្រើពេលជាង១០ម៉ោងមក នៅទីបំផុតក្មេងប្រុសដែលមានជំងឺថ្លើមធ្ងន់ធ្ងរខាងលើ បានដឹងខ្លួនឡើងវិញសារជាថ្មីនៅថ្ងៃទី១៧ ខែកុម្ភៈ

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T