ថៃ៖ ជឿជាក់ថា គ្រប់គ្នាប្រាកដជា បានស្គាល់ពី តារាសម្ដែងស្រី ដ៏មានប្រជាប្រិយប្រចាំប្រទេសថៃ Janie Tienphosuwan បន្ទាប់ពី រៀបការមិនទាន់បានប៉ុន្មានផង នាងក៏មាន កូនស្រីដ៏គួរឲ្យស្រឡាញ់ ឈ្មោះថា Nola ដែលទើបតែ មានអាយុ ២ខែជាងប៉ុណ្ណោះ។

ម៉្យាងវិញទៀត កាលពីពេលកន្លងទៅនេះ មានបណ្ដាញសង្គម Twitter មួយ បានធ្វើការរិះគន់ ទៅលើកូនស្រីតូចរបស់នាង ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង​ ជាពិសេសទៅលើមុខនិងស្បែក តែម្ដង។ បន្ទាប់មក មិនយូរប៉ុន្មាន ក្រោយពីមាន មតិគាំទ្រ និងលើកទឹកចិត្តពីហ្វេនៗរបស់ Janie ហើយគណនី Twitter ដែលបានរិះគន់ កូនស្រីរបស់នាង ក៏បានបាត់ពី បណ្ដាញសង្គមដូចគ្នា។

លើសពីនេះទៅទៀត ថ្មីៗនេះ ក្រោយពីត្រូវគេរិះគន់បែបនេះ Janie បានបង្ហោះឃ្លីបវីដេអូមួយ នៅលើបណ្ដាញសង្គម Instagram ដោយបង្ហាញពីមុខមាត់ ដ៏ស្រស់ស្អាតរបស់ កូនស្រីសារជាថ្មីម្ដងទៀត។ នៅក្នុងនោះដែរ នាងជាមួយនឹងកូនស្រី បានថតជាមួយនឹង Sticker ឃ្យូតៗ នៅក្នុងកាមេរ៉ា ព្រមទាំងបង្ហាញពី ភាពគួរឲ្យស្រឡាញ់ និងភាពស្រស់ស្អាតរបស់ កូនស្រីខ្លួន​ដែលផ្ទុយស្រឡះ ពីពាក្យរិះគន់របស់អ្នកលេង Twitter នោះ ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Janie
Janie
Janie
Janie
Janie និង កូនស្រី
កូនស្រីរបស់ Janie
កូនស្រីរបស់ Janie
រូបភាព Janie និង កូនស្រីជាមួយនឹង Sticker ខ្យូត
រូបភាព Janie និង កូនស្រីជាមួយនឹង Sticker ខ្យូត
វីដេអុ ដែល Janie និង កូនស្រី ថតជាមួយនឹង Sticker ខ្យូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ