មកដឹងពីមូលហេតុដែលយើងត្រូវឈប់បង្ហោះប៉េងប៉ោងទៅលើមេឃ

//s5.kh1.co/81/814eb2d4b1b27c2366cf33c5f3d85eff38091ba4.jpg
យល់ដឹង

 ២៤-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការបង្ហោះប៉េងប៉ោងគឺជារឿងដែលគេតែងតែធ្វើសម្រាប់ការអបអរអ្វីមួយ ប៉ុន្តែការធ្វើបែបនេះប៉ះពាល់ជាខ្លាំងដល់ដី និងសមុទ្របំពុលផែនដី និងសត្វព្រៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉េងប៉ោងជាវត្ថុគ្រោះថ្នាក់ធំបំផុតរបស់សត្វក្នុងទឹក

យោងទៅតាមការសិក្សាដែលធ្វើឡើងដោយសកលវិទ្យាល័យ Tasmania ប៉េងប៉ោងគឺជាគ្រោះថ្នាក់លេខ ១ របស់សត្វបក្សីសមុទ្រ ដែលត្រូវបានគេដឹងថាមានករណីងាប់នៃសត្វបក្សីសមុទ្រនេះច្រើនប្រភេទប្រមាណជា ១៧៣៣ ក្បាល ហើយ ១ ភាគ ៣ គឺងាប់ដោយសារសុីកំទេចកំទីសមុទ្រដូចជាប៉េងប៉ោងជាអាហារ។

លើសពីនេះទៅទៀត នៅពេលដែលវាធ្លាក់មកលើដី ឬសមុទ្រ សត្វជាច្រើនទាំងបក្សី អណ្តើក ត្រីដូលហ្វីន បាឡែន និងត្រីផ្សេងទៀតច្រឡំថាវាជាអាហារ ហើយលេបចូលក្នុងពោះទៀតផង។

ដើម្បីកាត់បន្ថយថាប្រើប្រាស់ប៉េងប៉ោង យើងអាចប្រើវត្ថុផ្សេងជំនួសបាន មានដូចជាពពុះសាប៊ូផ្លុំ បង្ហោះខ្លែង ប្រើកង្ហារក្រដាសវិល និងបណ្តែតផ្កាក៏បាន៕

ប៉េងប៉ោង
ប៉េងប៉ោង
ប៉េងប៉ោង
ប៉េងប៉ោង

ប្រភពBright Side

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T