ទៀតហើយ! ណាសាត្រូវការអ្នកមានសមត្ថភាព ដើម្បីជួយរចនាយាន សម្រាប់ធ្វើដំណើរលើភពសុក្រ

//s5.kh1.co/a7/a7f5afd44ddc861239b276337fa77ee5d2221b0b.jpg
បច្ចេកវិទ្យា

 ២៤-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភពសុក្រគឺជាភព​ ដែលមានសីតុណ្ហភាពក្ដៅខ្លាំងបំផុត ហើយការបង្កើតយានត្រូវមានលក្ខណៈពិសេស។

អាមេរិក៖ ទីភ្នាក់ងារអវកាសណាសាកំពុងព្យាយាមរុករកផ្ទៃរបស់ភពសុក្រ ដោយប្រើប្រាស់យានសម្រាប់ធ្វើដំណើរលើភព ហើយនេះជាអ្វី ដែលមិនធ្លាប់កើតមានពីមុនមកទេ។ ណាសាបាននិយាយថា សីតុណ្ហភាពនៅលើផ្ទៃភពសុក្រ មានកម្ដៅរហូតទៅដល់៤៤៨អង្សាសេ និងសម្ពាធលើផ្ទៃស្មើនឹង៩០ដង នៃសម្ពាធរបស់ផែនដី។ ប៉ុន្តែមន្ទីរពិសោធន៍របស់ណាសា Jet Propulsion Laboratory (JPL) កំពុងបំពេញបេសកកម្ម នៅលើផ្ទៃដីភពដ៏កាចសាហាវនេះ ដោយប្រើប្រាស់យានដែលអាចធន់នឹងបរិស្ថានដ៏ខ្លាំងក្លា Automaton Rover for Extreme Environments (AREE)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គំរូរូបសម្រាប់យានធ្វើដំណើរ លើភពសុក្រ
គំរូរូបសម្រាប់យានធ្វើដំណើរ លើភពសុក្រ

ខណៈដែលបេសកកម្មជាច្រើន បានធ្វើដំណើរទៅកាន់ភពសុក្រ ប្រមាណជា១២នាទី ក៏ផ្ដាច់ការទាក់ទងទៅវិញ ដោយសារតែមិនអាចទ្រាំទ្រនឹងកម្ដៅ និងសម្ពាធដ៏គំហុក។ ណាសាត្រូវការជំនួយ ក្នុងការរចនាឧបករណ៍ដែលអាចរារាំងយាន ធ្វើដំណើរពីការរត់ទៅបុកថ្ម ជម្រាលខ្ពស់ៗ និងស្នាមប្រេះផ្សេងៗ។ ណាសាត្រូវការអ្នកមានសមត្ថភាព ក្នុងការបង្កើតបច្ចេកវិទ្យាថ្មី សម្រាប់បេសកកម្ម ទៅកាន់ភពសុក្រ។ ណាសាបានបន្តទៀតថា ដើម្បីជួយយាន AREE មន្ទីរពិសោធន៍ JPL ត្រូវការឧបករណ៍ដែលបញ្ជៀសពីការបុកទង្គិចឧបសគ្គ។ ដោយសារហេតុផលទាំងនេះ JPL កំពុងចង់ភ្ជាប់ទំនាក់ទំនង ទៅកាន់សហគមន៍ នៅលើពិភពលោក។

មិនមានសញ្ញាបត្រវិស្វកម្មមែនទេ? មិនដែលបានឃើញយានអវកាសដោយផ្ទាល់? នោះមិនមែនជាបញ្ហានោះទេ។ ណាសាបាននិយាយថា JPL ចាប់អារម្មណ៍លើវិធីសាស្ត្រទាំងអស់ ដោយមិនគិតពីបទពិសោធនៃបច្ចេកទេសឡើយ។ ជ័យលាភីលេខ១នៃការប្រកួត នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១៥,០០០ដុល្លារ ចំណែកលេង២នឹងទទួលបាន ១០,០០០ដុល្លារ ហើយអ្នកលេខ៣នឹងទទួលបាន ៥,០០០ដុល្លារ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T