អីយ៉ាស! ក្រោយតាមទិញ Cavani មិនបានសម្រេច ពេលនេះ Chelsea បង្វែរទិសដៅ តាមចែចូវមិត្តរួមក្រុមរបស់ Cavani ម្នាក់នេះវិញម្ដង

//s5.kh1.co/ee/ee1f4aca7925a95a937eb7214c12261f18e1d1c9.jpg
កីទ្បា

 ២៤-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Chelsea បង្វែរគោលដៅពី Cavani មកចាប់ចិត្តមិត្តរួមក្រុមរបស់គេកីឡាករ Mauro Icardi

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងតាមដានពីស្ថានភាពរបស់ខ្សែប្រយុទ្ធ Mauro Icardi នៅឯក្លិប Paris Saint-Germain ខណៈពួកគេមានបំណងចង់ឆ្មក់យកកីឡាកររូបនេះនៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Icardi ជាកីឡាកររបស់​ Inter Milan ប៉ុន្តែត្រូវបានក្លិបយក្សអ៊ីតាលី ដាក់ឲ្យក្រុម PSG ខ្ចីជើងតាំងពីទីផ្សារដោះដូររដូវក្ដៅឆ្នាំមុនមកម៉្លេះ។ ក្លិបជើងឯក Ligue 1 រដូវកាលមុនមួយនេះ មានជម្រើសអាចទិញខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនផ្ដាច់ក្នុងតម្លៃខ្ទង់ ៥៤,៤លានផោន​ (ឬប្រមាណ ៧០លានដុល្លារ) ។

  ខ្សែប្រយុទ្ធ Mauro Icardi 
  ខ្សែប្រយុទ្ធ Mauro Icardi 

កុងត្រាខ្ចីជើងរបស់ Icardi នឹងផុតកំណត់នាខែមិថុនាខាងមុខ ខណៈប្រពន្ធរបស់គេអ្នកនាង Wanda Nara បានបង្ហើបថា មិនទាន់មានគម្រោងច្បាស់លាស់ ពីការបន្តនៅ PSG ឬត្រូវត្រឡប់ទៅអ៊ីតាលីវិញនៅឡើយទេ។

Wanda បាននិយាយក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដី Chi យ៉ាងដូច្នេះថា៖

ខ្ញុំមិនទាន់ប្រាកដនៅឡើយទេ ថាឆ្នាំក្រោយពួកយើងនឹងនៅ Milan ឬ Paris នោះ។ ក្នុងពិភពបាល់ទាត់ អ្នកមិនអាចស្មានទុកមុនទេ ព្រោះអ្វីៗក៏អាចកើតឡើងបានដែរ។

អ្នកនាង Wanda Nara
អ្នកនាង Wanda Nara
អ្នកនាង Wanda Nara

បើយោងតាមការចុះផ្សាយរបស់កាសែត Gazzetta dello Sport បានឲ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតាមដានពីស្ថានការណ៍របស់ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ ខណៈ Real Madrid និង Juventus ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ។

ទម្រង់លេងបច្ចុប្បន្នរបស់ Icardi ស្ថិតនៅចំណុចមួយល្អប្រសើរ ជាក់ស្ដែងក្នុងចំណោមការបង្ហាញខ្លួន២៨ប្រកួតឲ្យក្រុម PSG រដូវកាលនេះ គេស៊ុតបញ្ចូលទីបាន១៩គ្រាប់។

  ខ្សែប្រយុទ្ធ Mauro Icardi 
  ខ្សែប្រយុទ្ធ Mauro Icardi 

គួររម្លឹកផងដែរថា កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ Chelsea បានព្យាយាមតាមទិញខ្សែប្រយុទ្ធ ក្នុងនោះមានមិត្តរួមក្រុមរបស់​ Icardi ម្នាក់ផងដែរ គឺកីឡាករ Edinson Cavani ចំណែកឯមួយរូបទៀតគឺ កីឡាករ Dries Mertens របស់ក្រុម Napoli៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T