២ករណីដូចគ្នា! ឆ្លងវីរុសមិនដល់២៤ម៉ោងផង បានសម្លាប់វេជ្ជបណ្ឌិតឆ្នើម ២នាក់ទៀតហើយ

//s5.kh1.co/4a/4a5b7d9cba6b888abfb5fc233be0170dd7728f6d.jpg
សង្គម

 ២៤-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅពេលនេះ វីរុសកូរ៉ូណា ឬ Covid-19 បានពង្រីកខ្លួនឯងកាន់តែកាចសាហាវហើយ វាបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ និងអត្រានៃអ្នកឆ្លងក៏កាន់តែកើនឡើងៗខ្លាំង គួរឲ្យកត់សម្គាល់ ថែមទាំងបានសម្លាប់វេជ្ជបណ្ឌិតឆ្នើមៗជាច្រើននាក់ថែមទៀតផង។

ចិន៖ យោងតាមការរាយការណ៍ពីខាងមន្រ្តីសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា បុរសវ័យ៤២ឆ្នាំម្នាក់ ដែលធ្វើការនៅឯមន្ទីរពេទ្យមួយនៅជិតទីក្រុង Wuhan បានក្លាយជាវេជ្ជបណ្ឌិតទី២ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺកូរ៉ូណា ក្នុងរយៈពេល២៤ម៉ោង នៅក្នុងខេត្ត Hubei ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា លោក Huang Wenjun ដែលជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រផ្លូវដង្ហើម លោកបានទទួលរងនូវការឆ្លងជំងឺរលាកសួតប្រភេទថ្មី វីរុសកូរ៉ូណា ឬ Covid-19 ខណៈកំពុងតែបំពេញភារកិច្ចនៅក្នុងមន្ទីរពេទ្យ Xiaogan Central Hospital នៅក្នុងខេត្ត Hubei ប្រទេសចិន និងបានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៧:៣០នាទីល្ងាច ម្សិលមិញនេះ។

តួយ៉ាង ក្រោយពីឮដំណឹងនេះភ្លាម ក៏មានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជាច្រើន បាននាំគ្នាផ្ញើសារចួលរួមរំលែកទុក្ខដល់លោក វេជ្ជបណ្ឌិត Wenjun និងបានហៅលោកថា ជាវីរបុរសម្នាក់ដែលគួរឲ្យចងចាំថែមទៀតផងដែរ។

ដោយឡែក គួរឲ្យដឹងថាផងដែរ ករណីរបស់លោក Wenjun នេះគឺស្រដៀងទៅនឹងករណីរបស់ វេជ្ជបណ្ឌិតស្រីវ័យ២៩ឆ្នាំ Xia Sisi ផងដែរ ដោយរយៈពេលមិនដល់២៤ម៉ោងផង នាងក៏បានស្លាប់បាត់បង់ជីវិត ដោយសារតែឆ្លងមេរោគកូរ៉ូណា បន្ទាប់ពិនិត្យព្យាបាលអ្នកជំងឺ នៅឯមន្ទីរពេទ្យ Union Jiangbei Hospital នៃទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។

ជាមួយគ្នានេះ ខ្មែរឡូត ក៏សូមចូលរួមរំលែកទុក្ខក្រៀមក្រំ ចំពោះវេជ្ជបណ្ឌិតដ៏ឆ្នើមទាំង២រូបនេះផងដែរ៕

   លោកវេជ្ជបណ្ឌិត Huang Wenjun
   លោកវេជ្ជបណ្ឌិត Huang Wenjun
   

វេជ្ជបណ្ឌិតស្រី Xia Sisi
វេជ្ជបណ្ឌិតស្រី Xia Sisi
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T