ក្តុកក្តួល! ទិដ្ឋភាព ក្រោយផ្ទុះឆ្លងវីរុសកូរ៉ូណា កាន់តែច្រើននៅកូរ៉េខាងត្បូង នាំគ្នាសម្រុកបន្តកន្ទុយគ្នា ទិញម៉ាស់

//s5.kh1.co/88/8899d2766cbe3556ea324436b030943a0b686e3d.jpg
សង្គម

 ២៤-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្នុងខណៈពេលប្រទេសកំពុងប្រកាសអាសន្ន ប្រជាជនកូរ៉េជាច្រើន បាននឹងកំពុងនាំគ្នាសម្រុកទៅទិញម៉ាស់នៅម៉ាតមួយកន្លែង ដែលមានការតម្រង់ជួរយ៉ាងបន្តកន្ទុយគ្នា ដើម្បីការពារខ្លួនពីការរីករាលដាលនៃឆ្លងមេរោគដ៏កាចសាហាវមួយនេះ។

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង មានករណីអ្នកឆ្លងវីរុសកូរ៉ូណា កើនឡើងរហូតទៅដល់ ៧៦៣នាក់ហើយ និងអ្នកស្លាប់ចំនួន​៧ នាក់ហើយ និងបានក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លងមេរោគ ច្រើនលំដាប់ទី២ បន្ទាប់ពីប្រទេសចិន បើគិតសរុបត្រឹមព្រឹកថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងខណៈពេលប្រទេសកំពុងប្រកាសអាសន្ន ប្រជាជនកូរ៉េជាច្រើន កំពុងនាំគ្នាសម្រុកទៅទិញម៉ាស់នៅម៉ាតមួយកន្លែង ដែលមានការតម្រង់ជួរយ៉ាងបន្តកន្ទុយគ្នា  ដើម្បីការពារខ្លួនពីការរីករាលដាលនៃឆ្លងមេរោគដ៏កាចសាហាវមួយនេះ។

តាមរយៈសកម្មភាព និងរូបភាពទាំងនេះ ពិតជាធ្វើឲ្យមហាជនជាច្រើនពិតជាក្តុកក្តួលខ្លាំង ព្រោះមិននឹកស្មានថាត្រឹមរយៈពេលដ៏ខ្លីសោះ វីរុសបានរីករាលដាលខ្លាំង ធ្វើឲ្យមនុស្សជាច្រើននៅប្រទេសកូរ៉េ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ព្រះវិហារសាសនាមួយកន្លែងត្រូវបានបង្ខំឲ្យបិទ ដើម្បីតាមដាននិងវិភាគសុខភាពគ្រប់និកាយរាប់ពាន់។ តាមផ្សារ និងទីក្រុងផ្សេងទៀតនៅក្នុងប្រទេសកូរ៉េក៏កំពុងរឹតបន្តឹងវិធានការទប់ស្កាត់ និងការការពារខ្លួនពីជំងឺមួយនេះ ព្រមទាំងមានការណែនាំពីវេជ្ជបណ្ឌិតឲ្យប្រជាជនទាំងអស់មានការថែរក្សាអនាម័យផ្ទាល់ខ្លួន និងពាក់ម៉ាស់ឲ្យបានល្អគ្រប់ៗគ្នាពេលចេញទៅតាមសាធារណៈនានា ដើម្បីជៀសផុតពីមេរោគដ៏គួរឲ្យខ្លាចមួយនេះផងដែរ៕

រូបភាពក្នុងប្រទេសកូរ៉េ
រូបភាពក្នុងប្រទេសកូរ៉េ
រូបភាពនៃការបាញ់ថ្នាំកម្ចាស់មេរោគក្នុងផ្សារ
រូបភាពនៃការបាញ់ថ្នាំកម្ចាស់មេរោគក្នុងផ្សារ
រូបភាពក្នុងព្រះវិហារសាសនា
រូបភាពក្នុងព្រះវិហារសាសនា
រូបភាពក្នុងផ្សារទំនើប
រូបភាពក្នុងផ្សារទំនើប
ទិដ្ធភាពនៃការទិញម៉ាស
ទិដ្ធភាពនៃការទិញម៉ាស
ទិដ្ធភាពនៃការទិញម៉ាស
ទិដ្ធភាពនៃការទិញម៉ាស
ទិដ្ធភាពនៃការទិញម៉ាស
ទិដ្ធភាពនៃការទិញម៉ាស
ទិដ្ធភាពនៃការទិញម៉ាស
ទិដ្ធភាពនៃការទិញម៉ាស
ទិដ្ធភាពនៃការទិញម៉ាស
ទិដ្ធភាពនៃការទិញម៉ាស
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T