លោកមហាធៀប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

//s5.kh1.co/e1/e1f64a19f98fa28e38fe501fdfabae2a8b17f1f2.jpg
សង្គម

 ២៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត បានប្រកាសលាលែង​ពីតំណែងរបស់​ខ្លួន​នៅថ្ងៃច័ន្ទនេះ ដែល​ជាការ​បើកផ្លូវ​សម្រាប់ការ​បង្កើត​រដ្ឋាភិបាល​ថ្មីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើងបន្ទាប់​ពីមាន​ការ​ទាស់ទែងផ្នែកនយោបាយ និង​ការ​ខិតខំប្រឹងប្រែង​បង្កើតនូវរដ្ឋាភិបាល​ថ្មី​មួយដោយ​មិន​មានវត្តមានរបស់​លោក អានវ៉ា អ៊ីប្រាហ៊ីម​ ដែលជាដៃគូនយោបាយ​របស់​លោកមហាធៀ។

លោកមហាធៀ (ស្តាំ) ចាប់ដៃជាមួយ​លោក អានវ៉ា នៅ​ក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុន។ រូបភាព៖  Malay Mail
លោកមហាធៀ (ស្តាំ) ចាប់ដៃជាមួយ​លោក អានវ៉ា នៅ​ក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុន។ រូបភាព៖  Malay Mail

លោកមហាធៀ បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយ ដែល​មាន​សេចក្តី​ត្រឹមតែ​ពីរប្រយោគថា លោកបាន​ទូលជម្រាបពី​សេចក្តីលាលែង​របស់លោក​ទៅ​កាន់​ព្រះមហាក្សត្រ​ម៉ាឡេស៊ីនៅវេលាម៉ោង ១ រសៀលថ្ងៃនេះ (ម៉ោងនៅទីក្រុង​កូឡាឡាំពួរ)។ ​

ជាមួយ​គ្នា​នេះដែរ គណបក្ស​ជនជាតិដើម​រួបរួម​ម៉ាឡេស៊ីរបស់​លោកមហាធៀ ក៏បាន​ចាកចេញ​ពីសម្ព័ន្តរដ្ឋាភិបាលដែលតែ​កាន់អំណាចដែលមានឈ្មោះថា Pakatan Harapan (សម្ព័ន្តនៃក្តីសង្ឃឹម) ផងដែរ បើយោងទៅតាម​ការ​ឲ្យ​ដឹងតាមរយៈបណ្តាញ​សង្គម​របស់​លោក Muhyiddin Yassin ជា​ប្រធានគណបក្ស។

ការសម្រេចចិត្តរបស់លោក មហាធៀ កើតឡើងបន្ទាប់ពីមានទំនាស់នយោបាយ ក្រោយពីមានសេចក្តីរាយការណ៍នៅយប់ថ្ងៃអាទិត្យថា គណបក្សរបស់លោកគ្រោងនឹងបង្កើតរដ្ឋាភិបាលថ្មីមួយដែលដកចេញអ្នកស្នងតំណែងដែល​ត្រូវ​បាន​កំណត់ទុក​របស់​លោកមហាធៀ គឺលោក អានវ៉ា អ៊ីប្រាហ៊ីម។

ភាពទាស់ទែងគ្នារវាងគូប្រជែងចាស់គឺ លោក មហាធៀ អាយុ ៩៤ ឆ្នាំនិងលោក អានវ៉ា អាយុ ៧២ ឆ្នាំ គឺជាជំពូកចុងក្រោយនៅក្នុងរឿងនយោបាយដែលអូសបន្លាយពេលយូររវាងឥស្សរជននយោបាយលេចធ្លោពីររូបរបស់ប្រទេសនេះ។

លោកអាន់វ៉ា និងលោកមហាធៀបានរួបរួមគ្នាមុនការបោះឆ្នោតឆ្នាំ ២០១៨ ដើម្បីបណ្តេញរដ្ឋាភិបាលចម្រុះ Barisan Nasional ដែលត្រួតត្រាដោយគណបក្ស UMNO ដែលបានគ្រប់គ្រងប្រទេសម៉ាឡេស៊ីអស់រយៈពេល ៦ ទសវត្សរ៍ នៅក្នុងជ័យជំនះដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលនាំឱ្យមានការទម្លាក់លោកនាយករដ្ឋមន្រ្តី Najib Razak ។

ប៉ុន្តែភាពតានតឹងរវាងអ្នកទាំងពីរនៅក្នុងសម្ព័ន្ធ Pakatan Harapan របស់លោកទាំងពីរបាននិងកំពុងកើនឡើង ខណៈដែលលោក ម៉ាហាធៀមិនព្រមកំណត់ពេលវេលាជាក់លាក់មួយសម្រាប់រក្សាការសន្យារបស់លោកក្នុងការប្រគល់អំណាចទៅឱ្យលោក អាន់វ៉ា។ សំណាងនយោបាយរបស់ក្រុមចម្រុះនេះបាននិងកំពុងធ្លាក់ចុះជាមួយនឹងការបរាជ័យនៅក្នុងការបោះឆ្នោតបំពេញកន្លែងនៅទំនេរ ៥ លើកចុងក្រោយនេះ។

លោកអាន់វ៉ាក៏មានការបែកបាក់ជាមួយមិត្តរួមគណបក្សគឺ លោកម៉ូហាម៉េដ អាហ្សាមីន អាលី រដ្ឋមន្រ្តីក្រសួងការពារជាតិដែលស្ថិតក្នុងចំណោមអ្នកដែលបានចូលរួមប្រជុំនៅយប់ថ្ងៃអាទិត្យ។

គួររំលឹកផងដែរថា លោក​ អានវ៉ា គឺជាអនុរដ្ឋមន្រ្តី​របស់​លោកមហាធៀ កាល​ដែល​លោក​ធ្វើជា​នាយករដ្ឋមន្រ្តីដំបូងនៅពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ ប៉ុន្តែលោកមហាធៀបានបញ្ឈប់រូបលោក នៅឆ្នាំ ១៩៩៨ បន្ទាប់ពីលោកទាំងពីរមិនយល់ស្របលើវិធីដោះស្រាយវិបត្តិហិរញ្ញវត្ថុ៕

ប្រភព៖ ទូរទស្សន៍ Aljazeera

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T