អ្នកណាក៏ដឹងថា V ជាបុរសសង្ហា! គ្រាន់តែញញឹមបន្តិច ស្រីៗដកចិត្តមិនរួចទៅហើយ

//s5.kh1.co/42/42f13db66c46538751a0bba168b2c8189bca0f95.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នេះមិនមែនជាលើកទីមួយ V ជាសមាជិកក្រុម BTS ត្រូវបានសារព័ត៌មានជាច្រើន ចុះផ្សាយពីមុខមាត់ដ៏ស្រស់ស្អាត ពោរពេញដោយមន្តស្នេហ៍របស់លោក ដោយគ្រាន់តែបង្ហាញស្នាមញញឹមភ្លាម ក៏ធ្វើឲ្យស្រីៗ ដកចិត្តពីលោកមិនរួចទៅហើយ។

កូរ៉េខាងត្បូង៖ ប្រិយមិត្តទាំងអស់ ពិសេសហ្វេនៗរបស់ក្រុមចម្រៀង BTS ផ្ទាល់ ប្រាកដជាបានដឹងរួចមកហើយថា បច្ចុប្បន្ននេះ BTS កំពុងតែមានភាពល្បីល្បាញខ្លាំង នៅទូទៅពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាធ្លាប់ដឹងរួចមកហើយថា V ជាតារាចម្រៀងប្រុស មានមុខមាត់ស្អាតជាងគេ ធ្វើឲ្យហ្វេនៗ ពិសេសនារីៗបាក់ចិត្តលើលោក មិនតិចនាក់នោះទេ។

មិនត្រឹមតែមានមុខមាត់ ស្អាតសង្ហាប៉ុណ្ណោះទេ សូម្បីតែទេពកោសល្យរបស់លោក ក៏ខ្លាំង ធ្វើឲ្យហ្វេនៗពេញចិត្តណាស់ដែរ។

ជាក់ស្ដែង រាល់រូបភាព និងសកម្មភាពរបស់លោក សុទ្ធសឹងតែអាចពង្វក់បេះដូង ធ្វើឲ្យហ្វេនៗពោលសរសើររូបលោកជារឿយៗ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះគឺ នៅពេលដែលលោកបញ្ចេញស្នាមញញឹមម្ដងៗ មើលទៅពិតជាមានភាពទាក់ទាញ និងស្រស់សង្ហាយ៉ាងខ្លាំង៕

ចង់ដឹងថា តើស្នាមញញឹមរបស់ V ស្រស់ស្អាត និងគួរឲ្យទាក់ទាញចិត្តប៉ុណ្ណា?

តោះមកទស្សនារូបភាពខាងក្រោម៖

BTS V
BTS V
BTS V
BTS V
BTS V
BTS V
BTS V
BTS V
BTS V
BTS V
BTS V
BTS V
https://s5.kh1.co/__image/w=650,h=650,q=100/65/6583e2679e98c3b11fc7cdf39c894213cf0676fb.jpg
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T