ស្តាយណាស់! Twice ប្រកាសលុបចោល Concert នៅសេអ៊ូល ព្រោះនៅកូរ៉េកំពុងផ្ទុះឆ្លងកូរ៉ូណាខ្លាំង!

//s5.kh1.co/c2/c2e0b2b09e64b9a64ab840698fa50b41ae73fd65.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទុកការសប្បាយចោលមួយពេល សម្ងំដើម្បីសុខភាពសិន ពីព្រោះបច្ចុប្បន្ននេះ វីរុសកូរ៉ូណា កំពុងតែឆ្លងរាលដាកវាយលុកប្រទេសកូរ៉េខាងត្បូងយ៉ាងខ្លាំង ត្រឹមរយៈពេលប៉ុន្មានថ្ងៃមានអ្នកឆ្លងរហូតដល់ទៅ ៧៦០នាក់ឯណោះ។

កូរ៉េខាងត្បូង៖ ខណៈពេលដែលក្រុមចម្រៀងនារីល្បីឈ្មោះ Twice បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រគុំតន្រ្តីផ្ទាល់ខ្លួន «TWICELIGHTS Tour» ដែលប្រារព្ធធ្វើឡើង នៅឯទីក្រុង Seoul ថ្ងៃទី៧ និងទី៨ ខែមិនា ខាងមុខនេះទៅហើយ ស្រាប់តែខាងផលិតកម្ម JYP Entertainment ក៏បានធ្វើការប្រកាសលុបចោលជាផ្លួវការ នូវការប្រគុំតន្រ្តីនេះវិញ ដោយសារតែការឆ្លងវីរុសកូរ៉ូណាកំពុងតែកើនឡើងខ្លាំង នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងសេចក្តីប្រកាសនេះ ខាងផលិតកម្ម JYP Entertainment បានធ្វើការសុំទោសចំពោះអ្នកគាំទ្រទាំងអស់ ដែលខំទន្ទឹងរងចាំ ការមកដល់នៃការប្រគុំតន្រ្តីនេះ ហើយពួកគេក៏បានពន្យល់ពីការខិតខំប្រឹងប្រែងរបស់ សមាជិកក្រុមនីមួយៗ នៅក្នុងក្រុម Twice ផងដែរ ដែលពួកគេបានខិតខំព្យាយាមហាត់សម សម្រាប់ការសម្តែងនេះយ៉ាងលំបាក ប៉ុន្តែចុងក្រោយពួកគេក៏មានការសោកស្តាយ ចំពោះដំណឹងនេះផងដែរ។

មិនតែប៉ុណ្ណោះ ខាងផលិតកម្មក៏សន្យាថានឹងសងលុយសំបុត្រ ទៅកាន់អ្នកគាំទ្រវិញឲ្យបានលឿនបំផុតតាមអ្វី ដែលអាចធ្វើបាន។

យ៉ាងណាមិញ ការប្រគុំតន្រ្តីទេសចរណ៍ «TWICELIGHT Tour» នេះនៅមិនទាន់បានបញ្ចប់នៅឡើយនោះទេ ក្រុម Twice នឹងនៅតែមានគម្រោងវិលត្រឡប់មកវិញ ជាមួយនឹងព្រឹត្តិការណ៍ថ្មីៗជាច្រើនផ្សេងទៀត នៅពេលក្រោយ។

គួរឲ្យដឹងផងដែរថា មកទល់ពេលនេះ ការឆ្លងវីរុសកូរ៉ូណា ឬ Covid-19 កាន់តែរីករាលដាលធំឡើងៗហើយ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

បើតាមរបាយការណ៍បឋមនៅពេលនេះ មានអ្នកឆ្លងដល់ទៅ ៧៦០នាក់ និងស្លាប់ ៧នាក់ហើយ ដែលនេះជាតួលេខធំទី២ ពី២ នៅលើពិភពលោក៕

ទស្សនារូបភាពខាងក្រោម ៖

ក្រុម Twice
ក្រុម Twice
ក្រុម Twice
ក្រុម Twice
ក្រុម Twice
ក្រុម Twice
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
ឆ្លង Covid-19 នៅកូរ៉េ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T