ក្រោយជួយក្រុមឈ្នះយប់មិញ Ole សរសើរ Bruno ថាលេងល្អ ស្រដៀងទៅនឹងខ្សែបម្រើឆើ្នម២រូប ជំនាន់គ្រូតា Sir Alex

//s5.kh1.co/b6/b68362ae7fed6a4aea62dad6e3ec373d2b5619c2.jpg
កីទ្បា

 ២៤-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក Ole យល់ឃើញថាទម្រង់លេងរបស់ខ្សែបម្រើចំណូលថ្មី Bruno Fernandes ស្រដៀងទៅនឹងខ្សែបម្រើជើងចាស់ Paul Scholes និង Sebastian Veron

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer យល់ឃើញថាទម្រង់លេងរបស់ខ្សែបម្រើចំណូលថ្មី Bruno Fernandes ស្រដៀងទៅនឹងខ្សែបម្រើជើងចាស់២រូប រួមមានលោក Paul Scholes និង Sebastian Veron បន្ទាប់ពីជម្រើសជាតិព័រទុយហ្កាល់រូបនេះបានជួយក្រុមទទួលជ័យជម្នះទៅលើក្រុម Watford កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

Bruno ជាអ្នកបើកគណនីស៊ុតនាំមុខឲ្យ Man UTD ដែលជាគ្រាប់ទី១របស់គេសម្រាប់ក្លិបថ្មី មុនពេលកីឡាករ Anthony Martial និង Mason Greenwood សម្រចគ្រាប់បន្តបន្ទាប់ ជួយក្រុមបិសាចក្រហម ផ្ដួលក្រុម Watford ៣-០ ដណ្ដើមបាន៣ពិន្ទុនៅក្របខណ្ឌ Premier League សប្ដាហ៍ទី២៧។

ក្រោយបញ្ចប់ការប្រកួតលោក Solskjaer បានថ្លែងក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖

  លោក Ole Gunnar Solskjaer 
  លោក Ole Gunnar Solskjaer 

គាត់ (Bruno) ប្រៀបបានដូចជាការបង្កាត់បញ្ចូលគ្នារវាង Scholes and Veron ។ គាត់មានអាកប្បកិរិយាដូចជា Veron និងមានគុណភាពខ្ពស់ដូច Scholes ចឹង។ គាត់ធ្វើបានល្អអស្ចារ្យណាស់ គាត់បានបង្ហាញពីបុគ្គលិកលក្ខណៈរបស់គាត់ ថាជាកីឡាករ Manchester United ម្នាក់ដែលមានអត្តចរិតចង់បោះជំហានទៅមុខនៅ Old Trafford។ គ្រប់ពេលគាត់តែងតែចង់បានបាល់ ជួយមិត្តរួមក្រុម ដឹកនាំការលេង ដើម្បីគ្រប់គ្រងការប្រកួត។ ជាពិសេសបច្ចេកទេសស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់គាត់គឺពិតជាអស្ចារ្យណាស់។

  លោក Ole Gunnar Solskjaer
  លោក Paul Scholes
  លោក Paul Scholes
លោក Sebastian Veron
លោក Sebastian Veron

គួរឲ្យដឹងដែរថា ជ័យជម្នះកាលពីម្សិលមិញបានជួយក្រុម Man UTD ឡើងក្បែរចំណាត់ថ្នាក់ Top 4 ដោយឈរចំណាត់ថ្នាក់លេខ៥ មានគម្លាតតែ៣ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៤ Chelsea៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T