ឃើញស្រលាញ់គ្នាសឹងអី! មិននឹកស្មានថា Luhan និងគូស្នេហ៍ ជួបបញ្ហាដ៏ធំ បែបនេះសោះ

//s5.kh1.co/4f/4fc5927efcd90e5c78b55b39de15e0cd49468895.jpg
នារី

 ២៤-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាតារាប្រុស Luhan និង តារាស្រី Guan Xiao Tong បានបង្ហាញពី ទំនាក់ទំនងស្នេហាយ៉ាងរឹងមាំក៏ដោយ តែក៏នៅមានបញ្ហារាំងស្ទះពីម្ដាយខាងស្រី។

ចិន៖ ជឿជាក់ថា គ្រប់គ្នាប្រាកដជា បានស្គាល់ពី តារាប្រុសដ៏ល្បី ប្រចាំប្រទេសចិន Luhan ជាអតីតសមាជិកក្រុម Exo និងជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព មួយរូបផងដែរ។ យ៉ាងណាមិញ ទោះបីជាលោក មានភាពជោគជ័យនៅក្នុងវិស័យសិល្បៈមែន តែចំពោះរឿងស្នេហាវិញ ហាក់មានឧបសគ្គខ្លះៗ បើទោះបីជា រយៈពេល ៣ ឆ្នាំកន្លងមកនេះ  Luhan និង តារាស្រី Guan Xiao Tong បានបង្ហាញពី ទំនាក់ទំនងរបស់ពួកគេ ដែលមានភាពរឹងមាំក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះដែរ ខាងអ្នកសារព័ត៌មាន បានចុះផ្សាយពី បញ្ហាមួយចំនួនរបស់អ្នកទាំងពីរ ដោយមិនបាននិយាយចំៗអំពីឈ្មោះ របស់អ្នកទាំងពីរនោះទេ ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានសរសេរជាអក្សរកាត់។ នៅក្នុងនោះដែរ ពួកគេ បានបង្ហើបថា៖ 

តារាប្រុស L និង តារាស្រី G បច្ចុប្បន្ននេះ កំពុងរៀបចំគម្រោងរៀបការហើយ គឺអ្នកទាំងពីរកំពុងតែរស់នៅជាមួយគ្នា ក្រោមការគ្រប់គ្រង របស់ឪពុកម្តាយរបស់ G។ លើសពីនេះទៅទៀត មានពេលមួយ នៅពេលដែល តារាប្រុស L ស្នាក់នៅផ្ទះមិត្តស្រីរបស់លោក ម្តាយរបស់ G ធ្លាប់បានណែនាំ G ទៅកាន់បុរសវ័យក្មេងម្នាក់ ដែលមានទ្រព្យសម្បត្ដិ ដែលបណ្ដាលឲ្យមានបញ្ហារាំងស្ទះដល់គូស្នេហ៍អ្នកទាំងពីរ ។ ប៉ុន្តែ ឥឡូវនេះ គ្រួសាររបស់ G បានដឹងថា G ស្រឡាញ់មិត្តប្រុសរបស់នាងខ្លាំងណាស់ហើយ ខាងប្រុស ក៏យកចិត្តទុកដាក់ចំពោះនាងដែរ ដូច្នេះនាងមិនមានភាពខ្វល់ខ្វាយនោះទេ។

សាររៀបរាប់ របស់អ្នកសារព័ត៌មាន

ក្រោយពីបានឃើញ ព័ត៌មានលម្អិតខាងលើនេះ ជឿជាក់ថា ហ្វេនៗគ្រប់គ្នា ប្រាកដជាបាន យល់ពីតួអក្សរកាត់ដែលបានរៀបរាប់នេះ គឺសំដៅទៅលើ តារាប្រុសស្រី Luhan និង Guan Xiao Tong ដោយនេះក៏បានបញ្ជាក់ថា អ្នកទាំងពីរ កំពុងរស់នៅជាមួយគ្នា ក្នុងការគ្រប់គ្រងរបស់ឪពុកម្តាយ បើទោះបីជា មានភាពមិនពេញចិត្ត ពីអ្នកម្ដាយខាងស្រីក៏ដោយ តែអ្នកទាំងនៅតែជម្នះ និងបង្ហាញពីក្ដីស្រឡាញ់យ៉ាងខ្លាំងក្លា ចំពោះគ្នាទៅវិញទៅមកទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Luhan
Luhan
Luhan
Luhan
Luhan
Luhan
Guan Xiao Tong
Guan Xiao Tong
Guan Xiao Tong
Guan Xiao Tong
https://s5.kh1.co/__image/w=650,h=606,q=100/e0/e0abf5a906e41a0f289cf121a7cca2f9b907182f.jpg
Luhan និង មិត្តស្រី
Luhan និង មិត្តស្រី
Luhan និង មិត្តស្រី
Luhan និង មិត្តស្រី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T