ឆ្លាតណាស់! ឆ្កែមួយក្បាលរត់ចូលប្ដឹងប៉ូលិស នៅពេលវាវង្វេងផ្ទះ

//s5.kh1.co/07/07349815e825bf91b99ea1db8cba8108c4936d37.jpg
សង្គម

 ២៤-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឆ្កែមួយក្បាលរត់ចូលប្ដឹងប៉ូលិស នៅពេលវាវង្វេងផ្ទះ

តិចសាស់៖ សត្វឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាល បានសាងភាពភ្ញាក់ផ្អើលដល់មន្ត្រីប៉ូលិស ដែលកំពុងប្រចាំការនៅប៉ុស្តិ៍ Odessa ក្នុងរដ្ឋតិចសាស់ទាំងព្រលឹម ពេលដែលវាបានរត់ចូលក្នុងប៉ុស្តិ៍ប៉ូលិសតាមទ្វារខាងមុខ ហើយស្ទុះលើកជើងមុខទាំងពីររបស់វាជាន់លើតុយ៉ាងស្វាហាប់ ហាក់ដូចជាមានដំណឹងអ្វីមួយចង់ប្រាប់ប៉ូលិសអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឆ្កែ
ឆ្កែ

ឆ្កែមួយក្បាលខាងលើនេះ មានឈ្មោះថា Chico បានរត់ចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស ហើយបានជួបជាមួយនឹងលោក Rusty Martin ដែលកំពុងប្រចាំការនៅទីនោះ។ Chico បានបង្ហាញទឹកមុខដ៏រួសរាយរាក់ទាក់របស់វាយ៉ាងគួរឲ្យស្រលាញ់ ដល់លោក Martin រួមទាំងមន្ត្រីប៉ូលិសដទៃទៀត។ ប៉ុន្ដែទឹកមុខញញឹមញញែមបែបនេះ ហាក់ដូចជាកំពុងបង្ហាញថា វាបានរត់ចេញពីផ្ទះអីចឹង។

ឆ្កែ
ឆ្កែ

ទោះជាយ៉ាងណាក៏ដោយ លោក Martin និងឆ្កែមួយក្បាលនេះ បានបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងសប្បាយរីករាយ។

ក្នុងនោះដែរលោក Martin បាននិយាយថា៖

យើងទាំងអស់គ្នាពិតជារំភើបណាស់ ដែលមាន Chico នៅកន្លែងធ្វើការរបស់យើង ហើយយើងបានបោះកូនបាល់មួយឲ្យវាលេងក្នុងបន្ទប់រង់ចាំផងដែរ។ អ្នកទាំងអស់គ្នានៅទីនេះពិតជាស្រលាញ់វាណាស់។

លោក Martin 

យ៉ាងណាក្ដី លោក Martin ក៏មិនភ្លេចរកម្ចាស់ឲ្យវាដែរ ប៉ុន្តែវាជារឿងដ៏ពិបាកមួយដោយសារផ្លាក.កសម្រាប់សម្គាល់ខ្លួនរបស់វាជ្រុះបាត់ ដូច្នេះលោកបានហៅអ្នកជំនាញម្នាក់ឲ្យមកពិនិត្យតាមរយៈមីក្រូជីប ដើម្បីកំណត់អត្តសញ្ញាណវា។ តែអ្នកជំនាញមិនទាន់មកដល់ផង ស្រាប់តែ Chico បោលចេញទៅវិញយ៉ាងលឿន។

ឆ្កែ
ឆ្កែ

បន្ទាប់មកលោក Martin ក៏បានយករឿងរ៉ាវខាងលើនេះ ទៅបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ហើយមួយថ្ងៃក្រោយមក ម្ចាស់របស់ឆ្កែបានទាក់ទងមកលោក ដោយប្រាប់ថា Chico រត់ចេញពីផ្ទះរបស់ពួកគេដែលមានចម្ងាយប្រមាណ ១.៦ គីឡូម៉ែត្រពីប៉ុស្តិ៍ប៉ូលិស ហើយពួកគេសប្បាយចិត្តណាស់ពេលឃើញវាត្រលប់មកវិញ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T