ជាផ្លូវការហើយ! ប៊ី សុធារី នឹងតំណាងឲ្យកម្ពុជាទៅប្រកួត Miss Charm International 2020 ឆាប់ៗនេះ

//s5.kh1.co/2c/2cd207968bc7f9ee1423febc9975fc3784f0cab2.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ប៊ី សុធារី ក៏មានឱកាសក្តោបបានតំណែង ជានារីខ្មែរដំបូង តំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី «Miss Charm International 2020» នៅប្រទេសវៀតណាម ហើយកម្មវិធីមួយនេះជាការប្រកួតបវរកញ្ញាលំដាប់ពិភពលោក នឹងត្រូវធ្វើឡើងលើកដំបូងក្នុងឆ្នាំ២០២០នេះ។

ភ្នំពេញ៖ បើទស្សនិកជននៅចាំមិនភ្លេចទេ កញ្ញា ប៊ី សុធារី បានបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន Arise Agency និងអស់សិទ្ធជាបវរកញ្ញាចក្រវាឡ ជាយូរហើយ នៅពេលបច្ចុប្បន្នតារាស្រីរូបនេះបានប្រកាសខ្លួនជា បវរកញ្ញាឯករាជ្យ ពោលមិនស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនណាមួយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ថ្មីៗនេះ នាងក៏មាន​ឱកាសក្តោបបានតំណែង ជានារីខ្មែរដំបូង តំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី «Miss Charm International 2020» នៅប្រទេស វៀតណាម ហើយកម្មវិធីមួយនេះ ជាការប្រកួតបវរកញ្ញាលំដាប់ពិភពលោក នឹងត្រូវធ្វើឡើងលើកដំបូងក្នុងឆ្នាំ២០២០នេះ។

ហើយបើយោងតាមសារហ្វេសប៊ុកផេក Team Cambodia កាលពីម្សិលមិញនេះបានឲ្យដឹងនូវព័ត៌មានជាផ្លូវការណ៍ថា ប៊ី សុធារី នឹងធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញា Miss Charm International 2020 នៅប្រទេសវៀតណាម នៅថ្ងៃទី ០៥​ ខែមិនា ខាងមុខនេះហើយ។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះនឹងចេញដំណើរនៅថ្ងៃទី ០៥ ខែមិនា វេលាម៉ោង ១១ថ្ងៃត្រង់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដូច្នោះហ្វេនៗ​ អ្នកគាំទ្រទាំងអស់កុំភ្លេចទៅចូលរួមជូនដំណើរឲ្យបានច្រើន ដើម្បីជាការលើកទឹកចិត្តដល់បវរកញ្ញា ដែលតំណាងឲ្យប្រទេសទៅចូលរួមក្នុងការប្រកួតផងដែរ៕

 ប៊ី សុធារី
 ប៊ី សុធារី
 ប៊ី សុធារី
 ប៊ី សុធារី
 ប៊ី សុធារី
 ប៊ី សុធារី
 ប៊ី សុធារី
 ប៊ី សុធារី
 ប៊ី សុធារី
 ប៊ី សុធារី
ប៊ី សុធារី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T