មើលគ្រួសារគេចុះ! ទៅដល់ណាក៏ គង់ ចាន់ស្រីមុំ និងស្វាមី ស្វីត មានសុភមង្គលខ្លាំងគ្រប់ពេល

//s5.kh1.co/b1/b124b168442969abcf5b93cde6d218765175c470.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បើទោះបី គង់ ចាន់ស្រីមុំ មានគ្រួសារ និងកូនមួយយ៉ាងណាក៏ដោយ ក៏នាងនៅតែអាចថែរក្សាសម្រស់របស់នាងបានយ៉ាងល្អ មើលទៅនាងនៅតែស្រស់ស្អាត និងក្មេងដដែល ។

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាស្គាល់តារាស្រីដ៏មានប្រជាប្រិយភាព គង់ ចាន់ស្រីមុំ បើទោះ បច្ចុប្បន្នមិនសូវលេចមុខ ក្នុងការងារសិល្បៈដូចមុនក្តី ក៏នាងនៅតែទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រ ដែលនៅចង់តាមដានពីជីវិតគ្រួសារដ៏មានសុភមង្គល និងជីវិត​ឯកជនរបស់នាងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត បើទោះបីជា មិនសូវឃើញនាងបង្ហាញមុខក្នុងការសម្ដែង ដូចកាលពីមុនមែន តែមកមើលពីជីវិតគ្រួសារនាងវិញ មានមហាជនជាច្រើនចូលចិត្តតាមដានមើលពីសកម្មភាពរបស់នាងជាខ្លាំង ។ បើនិយាយពីគ្រួសារនាងវិញ លោក គឹម សីហា ដែលជាស្វាមីនាង ពិតជាថ្នាក់ថ្នមនាង ហើយមើលទៅពិតជាមានសុភមង្គលខ្លាំង ស្របពេលដែលអាជីវកម្មរបស់អ្នកទាំងពីរកំពុងតែជោគជ័យខ្លាំងផងដែរ។

ជាមួយគ្នានេះដែរ បើតាមពេលកន្លងមក គ្រួសារដ៏សែនមានសុភមង្គលមួយនេះតែងតែ ធ្វើឲ្យហ្វេនៗមានការច្រណែនមិនតិចទេ ដោយសារតែរាល់ពេលដែលគ្រួសារមួយនេះចេញទៅណាម្ដងៗ គ្រប់ពេលវេលា គ្រប់ទីកន្លែងនាងតែងតែបង្ហាញរូបភាពការតែងខ្លួនស្អាតៗ ស្វីតៗ និងជីវិតដ៏សែនមានសុភមង្គលជាមួយស្វាមី និងកូនស្រី ម៉ូម៉ូ ផងដែរ។

រាល់សកម្មភាពទាំងនេះ បានធ្វើឲ្យហ្វេនជាច្រើនពិតជារំភើប និងមានក្តីសុខជំនួសនាង ដែលមានស្វាមី ដែលយល់ចិត្ត និងមានក្តីសុខឲ្យគ្នាគ្រប់ពេលយ៉ាងដូច្នោះ៕

ទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំ និងគ្រួសារ  
គង់ ចាន់ស្រីមុំគឹម សីហា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T