ខ្មោចយន្តហោះចម្បាំងអាមេរិក ៣គ្រឿង ក្នុងសម័យសង្គ្រាមលោកលើកទី២ ត្រូវបានរកឃើញ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

//s5.kh1.co/e7/e7065fbd44efa90feaffb235c1b1cb81abe4de01.jpg
បច្ចេកវិទ្យា

 ២៤-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខ្មោចយន្តហោះទាំងនេះត្រូវបានរកឃើញ ក្នុងសមុទ្រប្រទេស Micronesia​ ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក។

អាមេរិក៖ គេបានឃើញយន្តហោះយោធាទាំងនេះ លើកចុងក្រោយ នៅពេលកងកម្លាំងអាមេរិកកំពុងវាយលុកគោលដៅ ដែលជាប្រទេសជប៉ុន នៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក អំឡុងសង្គ្រាមលោកលើកទី២។ «ប្រតិបត្តិការ Hailstone» នៅខែកុម្ភៈ ឆ្នាំ១៩៤៤ គឺជាជ័យជម្នះដ៏ដាច់ខាត សម្រាប់អាមេរិក។ ប៉ុន្តែ វាត្រូវបានពលីដោយកងកម្លាំងអាមេរិកចំនួន៤៤នាក់ និងយន្តហោះជាង២០គ្រឿងត្រូវបានបាត់បង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ គម្រោងស្ដារឡើងវិញ ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ បានកំពុងស្វែងរក​អ្នកដែលបានបាត់ខ្លួន តាំងពីសម័យសង្គ្រាមលោកលើកទី២ ហើយគេបានរកឃើញយន្តហោះចម្បាំង ដែលបានបាត់ចំនួន៣គ្រឿង។ យោងតាមសាកលវិទ្យាល័យ Delaware បានឲ្យដឹងថា យន្តហោះដែលបានលិចបាត់ រួមមានយន្តហោះទម្លាក់គ្រាប់បែក SBD-5 Dauntless ចំនួនពីរគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក TBM/F-1 Avenger ចំនួនមួយគ្រឿងផងដែរ។

យន្តហោះចម្បាំងមួយគ្រឿង ដែលហ៊ុមព័ទ្ធដោយផ្កាថ្ម
យន្តហោះចម្បាំងមួយគ្រឿង ដែលហ៊ុមព័ទ្ធដោយផ្កាថ្ម

ក្រុមអ្នកស្រាវជ្រាវមកពីសាលានិងវិទ្យាស្ថាន Scripps of Oceanography បានសហការជាមួយគម្រោង Project Recover ដើម្បីស្វែងរកយន្តហោះចម្បាំងចំនួន៣ ដែលមានជម្រៅពី ៣០ម៉ែត្រទៅ៦៥.៥ម៉ែត្រ នៅក្នុងសមុទ្រប្រទេស Micronesia ដែលលាតសន្ធឹងលើកោះតូចៗជាង៦០០ នៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ វាអាចលឿនពេក ក្នុងការនិយាយថាតើ នៅពេលណាដែលកងកម្លាំងទាំង៧នាក់ ដែលជាប់ទាក់ទងនឹងយន្តហោះទាំង៣ អាចនឹងរកឃើញឡើងវិញ។

យន្តហោះចម្បាំង SBD-5 Dauntless
យន្តហោះចម្បាំង SBD-5 Dauntless

អ្នកដឹកនាំគម្រោង Project Recover ដែលជាអ្នកស្រាវជ្រាវបុរាណវិទ្យា គឺលោក Andrew Pietruszka បាននិយាយថា ក្រុមអ្នកស្រាវជ្រាវកំពុងប្រមូលរបាយការណ៍ សម្រាប់ការពិនិត្យឡើងវិញ ដោយរដ្ឋាភិបាលអាមេរិក ដើម្បីរៀបចំឲ្យមានដំណើរការមួយ ក្នុងការរកឃើញនិងកំណត់អដ្ឋិធាតុរបស់កងកម្លាំងយោធា រហូតដល់ចំនួន៧នាក់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T