ទីក្រុងរហូតទៅដល់ ១០ នៅអុីតាលីបានប្រកាសបិទទ្វារ បន្ទាប់ពីមានការរាតត្បាតវីរុស COVID-19

//s5.kh1.co/ac/ac263ea2db8157033452ab75504a80102da24367.jpeg
សង្គម

 ២៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃសុក្រ អាជ្ញាធរនៅភាគខាងជើងប្រទេសអុីតាលីបានបញ្ជាឱ្យបិទ សាលារៀន រង្គសាល និង ទីតាំងសាធារណៈផ្សេងៗទៀតនៅក្នុងទីក្រុងចំនួន ១០ បន្ទាប់ពីមានករណីឆ្លងវីរុស COVID-19 ។

អ៉ីតាលី៖ នៅក្នុងសន្និសីទកាសែត​ក្រុមអាជ្ញាធរបានឱ្យដឹងថា វេជ្ជបណ្ឌិត ៥ នាក់ និងមនុស្ស ១០ នាក់ផ្សេងទៀតបានធ្វើតេស្តឃើញថាភាពវិជ្ជមានចំពោះវីរុស នៅក្នុងទីក្រុង Lombardy និងពីរករណីផ្សេងទៀតនៅក្នុងទីក្រុង Veneto ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=619,h=413,q=100/32/324deabd5d2bc04e105c9690d793d64ee5fc7a38.jpeg

មនុស្សជាង ៥ ម៉ឺននាក់ត្រូវបានអាជ្ញាធរស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះ ខណៈដែលសកម្មភាពផ្សេងៗនៅខាងក្រៅផ្ទះទាំងអស់ដូចជាការប្រារព្ធពិធី ដង្ហែក្បួននានា និងការចូលរួមសូត្រធម៌នៅព្រះវិហារ​ ឬ ព្រឹត្តិ្កការណ៍កីឡាទាំងអស់ ត្រូវបានហាមប្រាមរហូតដល់ទៅមួយសប្តាហ៍។

https://s5.kh1.co/__image/w=650,h=366,q=100/29/293413c93a4bd1489597f3f8d8ee6fae82c464bd.jpeg

នាយករដ្ឋមន្រ្តីអ៉ីតាលី លោក Giuseppe Conte បានថ្លែងថា“ អ្វីៗស្ថិតក្រោមការគ្រប់គ្រងនឹងការឃ្លាំមើលពីរាជរដ្ឋាភិបាល” ហើយរដ្ឋាភិបាលបានសង្កត់ធ្ងន់ទៀតថា “ ពលរដ្ឋគ្រប់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទៅលើវីរុស COVID-19 មួយនេះ” ។

ផ្លូវនៅតាមទីប្រជុំជនហាក់មានសភាពស្ងាត់ប្លែកដោយមានមនុស្សតែពីរបីនាក់ប៉ុណ្ណោះបានធ្វើដំណើរឆ្លងកាត់។ នៅក្នុងក្រុង Casalpusterlengo ប៉ាន់ណូដ៏ធំមួយដែលក្រៅក្រុង បានសរសេរថា "អំពីវីរុស COVID-19: យើងស្នើសុំឱ្យប្រជាជនគ្រប់ការពារខ្លួនពីវីរុស COVID-19 ដោយការស្នាក់នៅក្នុងផ្ទះនឹងត្រូវមានការប្រុងប្រយ័ត្នខ្ពស់”។

https://s5.kh1.co/__image/w=460,h=259,q=100/fc/fc43c84368cbd6e510174c312864f737be4e8f9c.jpeg

ទីក្រុងដំបូងដែលត្រូវបានបិទទ្វារគឺទីក្រុង Codogno ដែលមានប្រជាជនចំនួន ១៥០០០ នាក់ដែលក្នុងនោះមានមនុស្ស ៣ នាក់បានធ្វើតេស្តរកវីរុសនេះរួមមានបុរសម្នាក់មានអាយុ ៣៨ ឆ្នាំ និងប្រពន្ធរបស់គាត់ដែលមានផ្ទៃពោះ ៨ ខែផងដែរ។

មនុស្សបីនាក់ផ្សេងទៀតនៅទីក្រុងដដែលនេះ មានរោគសញ្ញាជំហានដំបូង ហើយក៏កំពុងរង់ចាំលទ្ធផលច្បាស់លាស់ហើយបុរសអាយុ ៣៨ ឆ្នាំម្នាក់នេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់។

https://s5.kh1.co/__image/w=275,h=183,q=100/e5/e5d9265eca2db50b9f30f8bf399499f8bb892d86.jpeg

ភ្នាក់ងារកាសែតអ៉ីតាលីបានឱ្យដឹងថា “គាត់ធ្លាប់បានជួបសម្ភាសបុរសពីរនាក់កាលពីដើមខែនេះ ដែលបានទៅលេងកម្សាន្តនៅប្រទេសចិនកាលពីខែមករា បន្ទាប់ពីត្រឡប់មកវិញគាត់ហាក់បង្ហាញរោគសញ្ញាដូចជំងឺផ្តាសាយ ប៉ុន្តែក្រោយបានធ្វើតេស្ត គាត់មិនមានឆ្លងវីរុសនេះទេ”។

https://s5.kh1.co/__image/w=650,h=434,q=100/f8/f8f289cd10adbe61279d450759395556ba47bc1d.jpeg

ក្នុងទីក្រុងតូចមួយនៃ Castiglione d'Adda ក៏មានមនុស្សបីនាក់ដែលបានឆ្លង ខណៈពួកគាត់មានវ័យចូលនិវត្តន៍ទៅហើយ ។ អភិបាលក្រុងនៅទីនោះបានថ្លែងថា ”អ្នកស្រុកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរីករាលដាលនៃជំងឺដ៏សាហាវនេះ”៕

Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T