កក្រើកតំបន់ប្រយុទ្ធហើយ! Chelsea ប្រកាសជាផ្លូវការទិញបានខ្សែប្រយុទ្ធឆ្នើមម្នាក់ពី Ajax

//s5.kh1.co/d0/d04837f1958d39a4a43862fb28873f55e865d058.jpg
កីទ្បា

 ២៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Ajax កីឡាករ Hakim Ziyech បានព្រមព្រៀងក្នុងការចុះហត្ថលេខាមកលេងនៅ Chelsea ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ បន្ទាប់ពីចប់រដូវកាលនេះ បើតាមប្រភពច្បាស់ការពីក្លឹបតោខៀវ Chelsea ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hakim Ziyech
Hakim Ziyech

ក្នុងកិច្ចព្រមព្រៀមនេះផងដែរ Hakim Ziyech ផ្ទាល់បានថ្លែងថា ៖ " ខ្ញុំរីករាយ និងមានមោទនភាពខ្លាំងណាស់ដែលបានចុះកុងត្រាជាមួយក្លឹបធំដូចជា Chelsea ។ ខ្ញុំកំពុងរង់ចាំសម្រាប់រដូវកាលក្រោយ ហើយខ្ញុំសង្ឃឹមថាយើងនឹងអាចសម្រេចការងារធំៗបានជាមួយគ្នា ។ " 

Hakim Ziyech
Hakim Ziyech

ប្រធានក្លឹបតោខៀវលោក Marina Granovskaia បានថ្លែងផងដែរថា ៖ " យើងរីករាយដែល Hakim Ziyech យល់ព្រមមកលេងឲ្យយើងនៅរដូវក្តៅខាងមុខ ។ កីឡាករម្នាក់នេះក៏ធ្លាប់ជាគោលដៅរបស់ក្លឹបមួយដែរកាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ ។ គាត់គឺជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់មួយនៅអ៊ឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ " ។

Hakim Ziyech កាលលេបប៉ូ Chelsea
Hakim Ziyech កាលលេបប៉ូ Chelsea

គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Hakim Ziyech ក៏ដូចជាក្លឹបទាំងសងខាងបានព្រមព្រៀងគ្នាផ្ទាល់មាត់ក្នុងការផ្ទេរមកលេងនៅទឹកដី Stamford Bridge ក្នុងតម្លៃខ្លួនប្រមាណ ៤៥លានផោន ដែលខ្សែប្រយុទ្ធរូបនេះត្រូវមានភារៈកិច្ចជួយក្លឹបចាស់របស់ខ្លួន Ajax រហូតដល់ចប់រដូវកាល មុនពេលដែលអ្នកគាំទ្រ Chelsea អាចឃើញតារាឆ្នើមរូបនេះលេងនៅវគ្គជំរុះតោខៀវបាន ៕

https://s5.kh1.co/__image/w=650,h=368,q=100/b8/b879db9d88a8bc6b64197a3408385a68cec73e2a.png

ប្រភពallfootball

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T