ហ្វេនLisa យល់ថាម៉េច? បើសិនជា Lisa Blackpink ឈប់ច្រៀង តើនាង​​នៅតែ​អាច​​រក​ចំណូលបានដែរអត់?

//s5.kh1.co/9e/9e36bf9b913bb22d53f0eacf9abb9fade2ebf7c4.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ Lisa Blackpink ឬ Lalisa Monoban គឺជាតារាចម្រៀងស្រីដើមកំណើតជនជាតិថៃ ជាសមាជិក​របស់ក្រុមតារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះ Blackpink ប្រចាំផលិតកម្ម YG Entertainment។ បច្ចុប្បន្ន Lisa កំពុង​មាន​ឈ្មោះបោះសម្លេងយ៉ាងខ្លាំង ដោយនាងមានអ្នកគាំទ្រនៅពាសពេញពិភពលោក ដែលគេបានស្គាល់នាង​តាមរយៈទេពកោសល្យក្នុងការរាំច្រៀងបានយ៉ាងល្អ គួបផ្សំនឹងចរិតរួសរាយគួរឲ្យស្រឡាញ់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានអ្នកខ្លះប្រាកដជាឆ្ងល់ហើយថា ក្រៅពីការរកប្រាក់ចំណូលតាមរយៈវិស័យចម្រៀង តើLisa អាចមានលទ្ធភាព​រកចំណូលតាមរយៈអ្វីផ្សេងទៀត? ខាងក្រោមនេះគឺប្រភពប្រាក់ចំណូលដែល Lisa អាចរកបានក្រៅពីការច្រៀង និងការប្រគុំតន្ត្រីផ្សេងៗ។

1. ប្រាក់ចំណូលតាមរយៈការចូលរួមព្រឹត្តិការណ៍នានាក្នុងរយៈពេល២ម៉ោង ស្មើនឹងប្រមាណ ១៥៨៤៧៨ ដុល្លាអាមេរិក

2. តម្លៃថ្លៃខ្លួនក្នុងការថតរឿងភាគ ស្មើនឹងប្រមាណ ៣១៦៩៧៥ ដុល្លាអាមេរិក

3. តម្លៃថ្លៃខ្លួនក្នុងការថតខ្សែភាពយន្តខ្នាតធំ ស្មើនឹងប្រមាណ ៤៧៥៤៣៦ ដុល្លាអាមេរិក

4. តម្លៃថ្លៃខ្លួនក្នុងការធ្វើជាអ្នកតំណាងផលិតផល ស្មើនឹងប្រមាណ ៦៣៣៩១៤ ដុល្លាអាមេរិក

5. ប្រាក់ចំណូលតាមរយៈបណ្តាញ Instagram។ ក្នុងនោះ ដោយសារចំនួនអ្នកតាមដាន Follower សរុបក្នុង Instagram របស់ Lisa មានរហូតដល់ទៅចំនួន ២៩.៦លាននាក់ ជាហេតុធ្វើឲ្យ Engagement Rate កើនឡើងរហូតដល់ទៅ ៩.៩២%។ នៅពេលដែលនាងបង្ហោះរូបភាពមួយសន្លឹកលើ Instagtam ម្តង នាងអាចនឹងទទួលបានប្រាក់ចំណូលចន្លោះពី ៥៦៨៨៧ ទៅ ៩៤៨១១ ដុល្លាអាមេរិក។ និយាយឲ្យស្រួលយល់ បើម្ចាស់ផលិតផលណាមួយ ចង់ឲ្យ Lisa បង្ហោះរូបភាពដោយមានកាន់នូវផលិតផលរបស់ខ្លួន គេត្រូវចំណាយខ្ទង់ ៥៦៨៨៨ ទៅដល់ ៥៤៨១១ ដុល្លាអាមេរិក៕

Lisa Blackpink
Lisa Blackpink
ក្រុម Blackpink
ក្រុម Blackpink
Lisa Blackpink
Lisa Blackpink
Lisa និងសមាជិកក្រុម Blackpink ជាអ្នកតំណាងផលិតផល Samsung
Lisa និងសមាជិកក្រុម Blackpink ជាអ្នកតំណាងផលិតផល Samsung
Lisa បង្ហោះរូបភាពនៅលើ Instagram ជាមួយនឹងការផ្សព្វផ្សាយផលិតផលក្រែម Rêve
Lisa បង្ហោះរូបភាពនៅលើ Instagram ជាមួយនឹងការផ្សព្វផ្សាយផលិតផលក្រែម Rêve
Instagram របស់ Lisa ដែលមាន Followers ចំនួន 29.6M
Instagram របស់ Lisa ដែលមាន Followers ចំនួន 29.6M
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T