ធ្លាប់ជិះបញ្ច្រាស់អត់? មកស្តាប់ហេតុផលទាំង ៤ចំណុចពីអ្នក​ដែល​​ធ្លាប់ជិះបញ្រ្ចាស់

//s5.kh1.co/00/00372ed472dfc4af7503cdb4cd94a0691aec4d09.jpeg
សង្គម

 ២៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មកស្តាប់ហេតុផលទាំង ៤ចំណុច ពីអ្នកដែលធ្លាប់ជិះបញ្រ្ចាស់

យើងឃើញថាការជិះបញ្ច្រាស់បានកើតមានច្រើនករណីណាស់ ទាំងដែលដឹងថា វាជាទង្វើខុសច្បាប់ ហើយនឹង​ត្រូវ​គេផាក​ពិន័យ​ដោយ។​ អ្នកដែលជិះបញ្ច្រាស់អាចជាសិស្ស និសិ្សត បុគ្គលិក កម្មករ មន្រ្តីរាជការ ឬអាជីវករ ជាដើម ដែលមានចំណេះដឹង ឬចំណេះដឹងនៅមានកម្រិត​។​ ខាងក្រោមនេះជាហេតុផលទាំង ៤ចំណុច ដែលអ្នក​ទាំងនោះ​អះអាងថាខ្លួនត្រូវបង្ខំចិត្តជិះបញ្ច្រាស់៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ផ្លូវដែលត្រូវបត់មានប្រវែងឆ្ងាយ ឬស្ទះខ្លាំង

កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ កំណើនប្រជាជនកាន់តែច្រើនឡើង ចំណែកយានយន្តក៏កើនឡើងដូចគ្នា។ ដូច្នេះការកកស្ទះនឹងកើតឡើងដែរ។  ក្នុងនោះ ពលរដ្ឋមួយចំនួនធុញទ្រាន់នឹងការចាំស្តុបឬផ្លូវស្ទះខ្លាំង និងដោយ​ហេតុថាប្រញ៉ាប់ខ្លាំង ពួកគាត់ក៏សម្រេចមិចជិះបញ្រ្ចាស់ ពីផ្លូវបត់ណាមួយដែលគ្មានភ្លើងស្តុបហើយ ពួកគាត់ក៏​ជិះបញ្ច្រាស់ពីផ្លូវបត់នោះរហូតដល់គោលដៅរបស់ខ្លួន អាចជាផ្ទះកន្លែងការងារ ទាំងដែលដឹងហើយថាខុសច្បាប់។

បែបនេះហើយ ដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរក្នុងរាជធានីភ្នំពេញសម្រេច​បំពាក់នូវរបាំងបែកចែកផ្លូវ ​និងភ្លើង​ស្តុបជាច្រើនកន្លែង។ 

https://s5.kh1.co/__image/w=650,h=764,q=100/ab/ab1a90f7baada0038391cd3834ee59e8ec560e5d.jpeg

២. ឃើញគេបញ្ច្រាស់ ក៏ធ្វើតាមដែរ

តាមគេ? ស្តាប់មើលទៅធម្មតាព្រោះថា​នៅពេលដែលមានផ្លូវស្ទះណាមួយ​ហើយជិតដល់ម៉ោង​ចូលរៀន ​ឬចូលធ្វើការ អ្នកអាចនឹង​មិនសប្បាយចិត្ត គិតថាអាចនិងយឺត​។ អ្នកក្រឡេកមើលទៅឆ្វេងដៃក៏ឃើញម៉ូតូមួយចំនួនជិះប្រុយៗ ខណៈដែលអ្នកកំពុងជាប់គាំង។ កាន់តែយូរកាន់តែជាប់  លោកអ្នកនិងមានគំនិតមួយគិតថា៖ “គេជិះគគោកហើយ​ជិះដែរហ្មងទៅ”។ គិតមិនយូរប៉ុន្មានក៏បត់ម៉ូតូ ជិះបញ្ច្រាស់។​  ជួនកាលអ្នកត្រូវបង្ខំចិត្តជិះបញ្ច្រាស់ដោយសារត្រូវគេចុចសុីផ្លេរខ្លាំងៗ  ឬហៅអ្នកសុំផ្លូវ  វាជាហេតុផលមួយទៀត​ដែលជម្រុញ​ឲ្យ​អ្នកត្រូវជិះបញ្ច្រាស់តាមស្ថានភាព។

https://s5.kh1.co/__image/w=650,h=867,q=100/c4/c4362507b10e3cffadcfe2c58d0ba79576e97ac6.jpeg

៣. ទម្លាប់

 នៅពេលដែរពួកគាត់ជិះ ២ ទៅ ៣ ដងនៅតែមានសុវត្ថិភាព (គ្មានគ្រោះថ្នាក់ គ្មានប៉ូលិសពិន័យ) ពួកគាត់នឹងបន្តជិះ បែបនោះ ខណៈមានផ្លូវស្ទះរាល់ថ្ងៃបែបនេះ យូរៗទៅវានឹងក្លាយជាទម្លាប់ដែលពិបាកនឹងកែប្រែ។

៤. ការអប់រំទាក់ទងនឹងច្បាប់ចរាចរណ៍សំរាប់អ្នកបើកបរនៅមានកំរិត

ជាឧទាហរណ៍ដោយសាររវល់នឹងការរកស៊ី ឬធ្វើការនានា​ ឪពុកម្តាយម្តាយភាគច្រើនតែងបណ្តោយឲ្យកូនៗរបស់ខ្លួន ​បើកបរទៅសាលា​ដោយខ្លួនឯង​ទាំងដែលពួគគេនៅមានចំណេះដឹងផ្នែកចរាចរណ៍តិចតួចនៅឡើយ។ហើយខ្លះទាំងដែលមិនទាន់គ្រប់​អាយុផង​ មិនទាន់បានចូលរៀន​បើកបរផង ពួកគេក៏ត្រូវបើកបរដោយខ្លួនឯង។

យ៉ាងណាក៏ដោយបន្ទាប់ពីមានការអប់រំទាំងផ្ទាល់ និងប្រយោលក៏ដូចជាមានការផាកពិន័យផងនោះ ការជិះ​បញ្រ្ចាស់​បានក្លាយជាប្រធានបទមួយដែលមានការជជែកច្រើនពីសំណាក់អ្នកធ្វើដំណើរ។ ជជែកព្រោះ​បារម្ភ​ពីការពិន័យ ខាតពេល​​នឹងត្រូវដោះស្រាយបញ្ហានានាជាដើម ដែលចំណុចទាំងនោះ​ជម្រុញឲ្យ​ពួកគេកាន់តែ​អត់ធ្មត់​ជាងមុន​ផងដែរ៕

 

Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T