នៅចាំក្មេងស្រីរឿង«បងប្រុសកំពូលកូរ»ទេ ពេលនេះ ចេញបទផ្ទាល់ខ្លួនល្បីខ្លាំង ហើយស្អាតកប់ទៀត! (មានវីដេអូ)

//s5.kh1.co/93/934806cb6d90762f6120a787434d28cf6f96e2be.jpg
តារា & កម្សាន្ដ

 ២៣-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ត្រឹមរយៈពេលជាង១ឆ្នាំសោះ Ally បានវិវត្តន៍ខ្លួនពីសម្តែងមកជាតារាចម្រៀងមានបទចម្រៀងផ្ទាល់ខ្លួន ថែមទាំងមានសម្រស់ស្អាតខ្លាំង ថែមទៀតផង។

ថៃ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅនេះ តារាស្រីវ័យក្មេងកូនកាត់ថៃស្រីស្អាត Ally Achiraya បានបញ្ចេញនូវ MV បទចម្រៀងថ្មីរបស់ខ្លួនជាលើកដំបូងបំផុត ដែលច្រៀងរួមគ្នាជាមួយនឹង Grey ចំណងជើងថា «How To Love» ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ ពីបណ្តាសាធារណជន ត្រឹមរយៈពេល១៥ម៉ោង មានអ្នកចូលមើលរហូតដល់ទៅ ២លានដងឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ally ចេញបទផ្ទាល់ខ្លួន
Ally ចេញបទផ្ទាល់ខ្លួន

គួរឲ្យដឹងផងដែរ Ally ត្រូវបានមហាជនភាគច្រើនស្គាល់នាងខ្លាំងបំផុតជាលើកដំបូង បន្ទាប់ពីនាងបានសម្តែងខ្សែភាពយន្តកុនល្បីឈ្មោះមួយ ចំណងជើងថា «Bother of The Year» ឬ «បងប្រុសកំពូលកូរ» ដែលសម្តែងរួមគ្នាសុទ្ធតែជាមួយនឹងតារាល្បីៗ ប្រចាំប្រទេសថៃដូចជា Yaya Urassaya Nickhun និងលោក Sunny ផងដែរ។

ជាការពិតណាស់ Ally បានធ្វើឲ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ និងថែមទាំងត្រូវបានគេហៅនាងថា ជាប្អូនស្រីរបស់ Yaya ថែមទៀតផង ដោយសារតែអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នាខ្លាំង។

តួយ៉ាង នៅពេលនេះ Ally ក៏បានវិវត្តន៍ខ្លួនក្លាយជា តារាចម្រៀងស្រីមួយរូបប្រចាំផលិតកម្មល្បីឈ្មោះ 411 Ent និងថែមទាំងបានចេញបទចម្រៀងផ្ទាល់ខ្លួនពិរោះ និងមានស្ទាយ៍ថតឡូយកប់ ដូចជាMV បទកូរ៉េថែមទៀតផងដែរ៕

Ally កាលថតរឿង «បងប្រុសកំពូលកូរ»
Ally កាលថតរឿង «បងប្រុសកំពូលកូរ»
Ally កាលថតរឿង «បងប្រុសកំពូលកូរ»
Ally កាលថតរឿង «បងប្រុសកំពូលកូរ»
Ally
Ally
Ally
Ally
Ally
Ally
Ally
Ally
Ally
Ally
Ally
Ally
Ally បច្ចុប្បន្ន
Ally បច្ចុប្បន្ន
Ally បច្ចុប្បន្ន
Ally បច្ចុប្បន្ន
Ally បច្ចុប្បន្ន
Ally បច្ចុប្បន្ន
Ally បច្ចុប្បន្ន
Ally បច្ចុប្បន្ន
Ally បច្ចុប្បន្ន
Ally បច្ចុប្បន្ន
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T