តើលោក Guardiola អាចជំនួសលោក Sarri ក្នុងការដឹកនាំក្លឹបយក្យអ៉ីតាលី Juventus ដែរឬទេ?

//s5.kh1.co/47/4779285451932aec69526467bedf87de42432b0b.jpg
កីទ្បា

 ២៣-កុម្ភៈ-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

អ៉ីតាលី៖ អ្នកចាំទី Gigi Buffon របស់ក្រុមសេះបង្កង់ Juventus បានច្រានចោលការលើកឡើងបស់លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្រុម Manchester City ដែលថាលោកមានបំណងចូលរួមជាមួយក្លឹបយក្សនៅទីក្រុង Turin ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការលើកឡើងនេះ ត្រូវបានគេអះអាងថាលោក Guardiola គឺជាគោលដៅសម្រាប់ក្រុមសេះបង្កង់ Juventus សម្រាប់ការផ្លាស់ប្តូរគ្រូបង្វឹក បន្ទាប់ពីមានការព្យួរក្របខ័ណ្ឌ Champions League ពីររដូវកាលរបស់ក្រុម Man City ។

https://s5.kh1.co/__image/w=650,h=392,q=100/70/7036caf42ecedf0ff9b0fbf26377ea3e3fcdddf3.jpg

ប៉ុន្តែលោក Buffon បានប្រាប់ Le Iene ថា“ ខ្ញុំសង្ឃឹមថា លោក Maurizio Sarri នឹងនៅបន្តដឹកនាំក្រុមនេះដដែល ព្រោះយើងនឹងឈ្នះពានរង្វាន់ណាមួយ ប្រសិនបើលោកបន្តតំណែងមួយនេះនៅក្នុងក្លឹបយក្យ Juventus។

“ដើម្បីផ្លាស់ប្តូរគ្រូបង្វឹក វាចាំបាច់ត្រូវឆ្លងកាត់ដំណើរការផ្សេងៗជាច្រើន ហើយក៏ត្រូវការពេលវេលាផងដែរ៕”

https://s5.kh1.co/__image/w=650,h=446,q=100/fc/fcc573780f5f607328f5079d254fee516198cd69.jpg
https://s5.kh1.co/__image/w=442,h=600,q=100/64/64854e1a89aa67c2beaec464aec9144acd783d3f.jpg
https://s5.kh1.co/__image/w=620,h=400,q=100/bd/bd4d74d3483dc55c1feae297eeab46570d626765.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T