ការប្រកួតនៃក្របខ័ណ្ឌ Italy Serie A ត្រូវបានលើកទៅពេលក្រោយ ដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19

//s5.kh1.co/3d/3d7b80f2ddee5f9fb82d74c0185a15bc97fbe45c.jpg
កីទ្បា

 ២៤-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ការប្រកួតនៃក្របខ័ណ្ឌ Italy Serie A ត្រូវបានលើកការទៅពេលក្រោយ ដោយសារតែការផ្ទុះឡើងនៃ​ ...

អ៊ីតាលី៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ីតាលីបានបញ្ជាក់ថា ការប្រកួតនៅក្របខ័ណ្ឌ Serie A នៅភាគខាងជើងនៃតំបន់ Lombardy និង Veneto របស់ប្រទេសអ៊ីតាលីនឹងមិនបានលេងទេនៅថ្ងៃអាទិត្យនេះដោយសារតែការផ្ទុះឡើងនៃវីរុសនេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយការប្រកួតដែលត្រូវលើកពេលនោះរួមមាន ការប្រកួតរបស់ក្រុម Inter Milan​ ទល់នឹង Sampdoria,  Atalanta ទល់នឹង Sassuolo និងមួយគូទៀតគឺ Hellas Verona ទល់នឹង Cagliari។

(រូបតំណាង)
(រូបតំណាង)

រហូតមកដល់ពេលនេះមិនទាន់មានការចង្អុលបង្ហាញពីពេលវេលាដែលកំណត់ឱ្យមានការប្រកួតឡើងវិញនោះទេ។

ហើយបានឱ្យដឹងដែលថាប្រទេសអ៊ីតាលីកំពុងដោះស្រាយការផ្ទុះឡើងនៃមេរោគឆ្លងដ៏អាក្រក់បំផុតដែលត្រូវបានកត់ត្រាទុកនៅអឺរ៉ុបដោយមានមនុស្សពីរនាក់បានស្លាប់នៅភាគខាងជើងចាប់តាំងពីថ្ងៃសុក្រ និងជិត ៦០ នាក់បានឆ្លងជំងឺនេះ៕

ប្រភព​​​៖ theguardian

Hok Mina
Mina (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T