ជៀសវាងរឿងទាំងអស់នេះភ្លាម! បើចង់ឲ្យជីវិតការងារទទួលភាពជោគជ័យ

//s5.kh1.co/f7/f7af987d9c55206c673b2c3940d41cb2e9314519.jpg
យល់ដឹង

 ២៤-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

និស្ស័យនិងបុគ្គលិកលក្ខណៈទាំង៨នេះដែលរារាំងភាពជោគជ័យ និងភាពរីកចម្រើន

និស្ស័យនិងបុគ្គលិកលក្ខណៈតែងតែរារាំងភាពជោគជ័យ និងភាពរីកចម្រើន ដូច្នេះទម្រាំមនុស្សយើងបានទទួលជោគជ័យ  និងធ្វើការងារឲ្យមានភាពរីកចម្រើនបាននោះ គឺត្រូវតែធ្វើការឲ្យបានល្អបំផុតតាមដែលអាចមានលទ្ធភាពធ្វើទៅបាន ហើយជាមួយអ្វីដែលយើងមាន។ ម្យ៉ាងទៀតភាពជោគជ័យមានន័យថាការចុះអនុវត្តពុំមែនរង់ចាំឱកាសតែម្យ៉ាងនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីត្រូវសម្របសម្រួលខ្លួនឱ្យបានល្អហើយនោះក៏ត្រូវចេះប្រយ័ត្នប្រយែងមិនឲ្យចរិត និងបុគ្គលិកលក្ខណៈដែលជារនាំងរារាំងបំណងប្រាថ្នាក្នុងការទទួលជោគជ័យដែលហៀបនឹងកើតឡើងទៀតផង។

https://s5.kh1.co/__image/w=650,h=302,q=100/a4/a4689088c2b8b14a9367fc4b23e61d4b2c958bb1.jpg

ចរិតនិងបុគ្គលិកលក្ខណៈដែលជាឧបសគ្គដល់ការទទួលជោគជ័យមានដូចខាងក្រោម៖

១. ចូលចិត្តធ្វើខ្លួនឱ្យអ្នកដទៃចាប់អារម្មណ៍ខ្លួន ឬធ្វើខ្លួនជាមនុស្សមានបញ្ហា។

២. ចូលចិត្តមកធ្វើការយឺត ប៉ុន្តែត្រឡប់ទៅផ្ទះលឿនជាងគេ ចូលចិត្តធ្វើខ្លួនជាជនទំនើងហើយក៏មានការបត់បែនតាមកាលៈទេសៈ។

https://s5.kh1.co/__image/w=650,h=418,q=100/92/92d7de663b4461d5c9c745344f6811beb2b6ce8e.jpg

៣. មិនខ្វល់ពីបទបញ្ជា មិនចេះខ្លាចហើយមិនចេះគោរពចៅហ្វាយនាយ។

៤. ពុំមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ហើយពុំសហការជាមួយអ្នកដទៃ។

៥. មានសកម្មភាពប្លែកៗនៅកន្លែងការងារជានិច្ច ដូចជាមានចិត្តសាវ៉ាស្លៀកពាក់ខុសគេខុសឯង ហើយមានសកម្មភាពមិនល្អផ្សេងៗ។

https://s5.kh1.co/__image/w=650,h=325,q=100/e9/e98de6855d54d359caa0655eacc8744d2cf1a542.png

៦. ចូលចិត្តរិះគន់ និយាយដើមដល់មេបញ្ជាការ និងមិត្តរួមការងារទាំងពីមុខនិងពីក្រោយខ្នង។

៧. ចូលចិត្តកេងប្រវញ្ចក្រុមហ៊ុនដោយកម្មវិធីផ្សេងៗចូលចិត្តតាមសួរពីសិទ្ធផ្សេងៗជានិច្ច។

៨. ចូលចិត្តយកបញ្ហាគ្រួសារមកបង្កហេតុឲ្យក្តៅក្រហាយ ហើយធ្វើឲ្យរំខានដល់មិត្តរួមការងារ។

ហេតុនេះហើយចូរថែរក្សានិងប្រយ័ត្នប្រយែងមិនឲ្យចរិកនិងបុគ្គលិកលក្ខណៈផ្សេងៗទាំងនេះកើតមានឡើងរហូតធ្វើឲ្យកើតមានឧបសគ្គចំពោះការបោះជំហានទៅរកគោលដៅដែលរៀបចំទុក៕

https://s5.kh1.co/__image/w=650,h=434,q=100/67/67da79f5c24d59368eec2d8b1543e8ce1f74cce7.jpg
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T