ប្រាក់ខែមិនដែលសល់មែនទេ? ខ្លី-ខ្លឹម​​ពីក្បួន​ចាយលុយ​​ទាំង​៧​យ៉ាង​​ជួយ​ឲ្យលុយ​នៅសល់​​​ពេញ​​កាបូ​ប

//s5.kh1.co/82/829633a0b33250d8b33e74beec74055c1ca8f4a9.jpg
យល់ដឹង

 ២៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលកាបូបឲ្យឡើងប៉ោង របស់កំពូលអ្នកមាននៅទីក្រុងបាប៊ីឡូន

រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលកាបូបឲ្យឡើងប៉ោង របស់កំពូលអ្នកមាននៅទីក្រុងបាប៊ីឡូន The Richest Man in Babylonៈ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១-សន្សំប្រាក់

១០% នៃប្រាក់ចំណូលរបស់អ្នកឬលើសពីនេះ ឧទាហរណ៍: ចំណូលអ្នកមាន ១០០០$ អ្នកត្រូវដកយកមកសន្សំ ១០០$

២-គ្រប់គ្រងលើការចំណាយ

គឺត្រូវចំនាយលើរបស់អ្វីដែលចំបាច់ ចាយលើការកំសាន្ត និងបំពេញតម្រូវការផ្សេងៗទៀត ប៉ុន្តែមិនអោយលើសពី ៩០%នៃប្រាក់ចំណូលឡើយ ។ ធ្វើដូចនេះអ្នកនិងមានលុយ មិនដាច់ពីការបូបឡើយ។

កត់ត្រាចំណូលចំណាយប្រចាំថ្ងៃ
កត់ត្រាចំណូលចំណាយប្រចាំថ្ងៃ

៣-ត្រូវយកលុយ ១០%ដែលអ្នកបានដកទុកសន្សំក្នុងចំណុចទី ១នោះ ទៅប្រើប្រាស់ក្នុងការបណ្តាក់ទុន ឬការវិនិយោគផ្សេងៗ

ដើម្បីអោយលុយនោះកើតកូនកើតចៅ ពេលនោះលុយនិងចូលណែនៗកាបូបអ្នកមិនខាន។

៤-ត្រូវចេះការពារទ្រព្យសម្បត្តិកុំអោយបាត់បង់

ត្រូវប្រើក្នុងការវិនិយោគណាដែលមានសុវត្ថិភាព។

https://s5.kh1.co/__image/w=650,h=369,q=100/a0/a0508633b0e21efaf66b8e3950cc37c8bebc7416.jpg

៥-ត្រូវមានផ្ទះ និងទីស្នាក់នៅអចិន្ត្រៃយ៍

បែបនេះ ដើម្បីមានស្ថេរភាពក្នុងជីវិត និងងាយស្រួលក្នុងការរកចំណូលផងដែរ ។

៦- ចេះរៀបចំប្រាក់ទុកសម្រាប់ចាយវាយ និងផ្គត់ផ្គង់ទៅថ្ងៃក្រោយ ឬពេលខ្លួនចាស់ទៅ ដើម្បីអោយកាបូបរបស់អ្នកមានលុយរហូតទោះអ្នកចាស់ទៅក៏ដោយ ។

៧-បង្កើនសមត្ថភាពរកចំណូល មានន័យថាអ្នកត្រូវរៀនសូត្រជំនាញបន្ថែមពីលើជំនាញដែលមានស្រាប់ក្នុងពេលនេះ ដើម្បីបង្កើនចំណូលរបស់អ្នក​អោយបានច្រើនជាងនេះ។

ប្រសិនបើអ្នកធ្វើបានដូចចំណុចខាងលើនេះមែន កាបូបលុយរបស់អ្នកនិងមានលុយពេញៗ រហូតមិនដាច់នោះ​ឡើយ៕

បង្កើនសមត្ថភាពរកចំណូលបន្ថែម
បង្កើនសមត្ថភាពរកចំណូលបន្ថែម
សន្សំទុកវិនិយោគ
សន្សំទុកវិនិយោគ
បង្កើនប្រភពចំណូល
បង្កើនប្រភពចំណូល
ចំណាយឲ្យដឹងខ្ទង់
ចំណាយឲ្យដឹងខ្ទង់
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T