ព្រោះតែវីរុស Covid-19! សង្វៀន One Championship នៅសិង្ហបុរីបានបង្ខំចិត្តបិទទ្វារមិនឱ្យទស្សនិកជនចូលទស្សនាការប្រកួត

//s5.kh1.co/a2/a2188c680d020550f25f8fb05d062e1df01b6f75.jpg
កីទ្បា

 ២៣-កុម្ភៈ-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

សិង្ហបុរី៖ សង្វៀន One Championship បានសំរេចចិត្តបោះជំហានទៅមុខជាមួយនឹងព្រឹត្តិការណ៍“ King of the Jungle” របស់ខ្លួននៅប្រទេសសិង្ហបុរីនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប៉ុន្តែព្រឹត្តិការណ៍នេះនឹងត្រូវបានរំសាយការលក់សំបុត្តចូលទស្សនាវិញ ដោយសារតែការផ្ទុះឡើងនៃជំងឺដែលបង្កដោយវីរុស Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ២០២០
ព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ២០២០

លោក Chatri Sityodtong នាយកប្រតិបត្តិនៃកម្មវិធី MMA បានមានប្រសាសន៍ថាសំបុត្រទាំងអស់ដែលបានទិញ សម្រាប់ការប្រកួតរបស់សង្វៀន One Championship នៅឯពហុកីឡដ្ឋាន Singapore Indoor ដែលមានចំនួនអ្នកចូលទស្សនា ១២.០០០ នាក់នឹងត្រូវបានសងប្រាក់វិញ បន្ទាប់ពីមានការសម្រេចការលុបចោលមិនឱ្យមានអ្នកចូលទស្សនាកម្មវិធីទាំងអស់របស់សង្វៀនដ៏ល្បីល្បាញមួយនេះ។

ព្រឹត្តិការណ៍ដែលមានកីឡាការនី Stamp Fairtex ត្រូវប្រកួតការពារខ្សែរក្រវ៉ាត់ទម្ងន់ស្រាលរបស់នាងជាមួយនឹង Janet Todd នឹងនៅតែបន្តផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍។

Stamp Fairtex ត្រូវប្រគួតការពារខ្សែរក្រវ៉ាត់ទម្ងន់ស្រាលរបស់នាងជាមួយនឹង Janet Todd
Stamp Fairtex ត្រូវប្រគួតការពារខ្សែរក្រវ៉ាត់ទម្ងន់ស្រាលរបស់នាងជាមួយនឹង Janet Todd

រដ្ឋាភិបាលសាំងហ្គាពួរបានដំឡើងកម្រិតប្រកាសអាសន្ន DORSCON (Disease Outbreak Response System Condition) ដល់កម្រិតខ្ពស់កាលពីសប្តាហ៍មុន ដោយក្រសួងសុខាភិបាលជំរុញឱ្យអ្នករៀបចំកម្មវិធីលុបចោលឬពន្យារព្រឹត្តិការណ៍ដែលមិនចាំបាច់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Sityodtong បាននិយាយថា“ ក្រុមរបស់ខ្ញុំ និងខ្ញុំមានជម្រើសក្នុងការលុបចោលព្រឹត្តិការណ៍ទាំងអស់ ប៉ុន្តែយើងបានជ្រើសរើសមិនលុបចោលព្រឹត្តិការណ៍នេះទេ” ។ លោកបានបន្ថែមថា“ សូមឱ្យយើងរួបរួមគ្នាក្នុងនាមជាប្រទេសមួយ ហើយអនុញ្ញាតឱ្យយើងបង្ហាញពីការរួមកម្លាំងគ្នាក្នុងនាមជាទ្វីបមួយដើម្បីយកឈ្នះវីរុសនេះ ហើយយើងនឹងឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនេះជាមួយគ្នា។”

ការប្រគួតរបស់ Stamp Fairtex <br>
ការប្រគួតរបស់ Stamp Fairtex

មកដល់ពេលនេះមានករណីឆ្លងវីរុសនេះចំនួន ៧៧ ករណីនៅប្រទេសសិង្ហបុរី ប៉ុន្តែគ្មានអ្នកស្លាប់ទេ។ អាជ្ញាធរសុខាភិបាលប្រទេសចិនកាលពីថ្ងៃអង្គារបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ១.៨៨៦ នាក់និង ៩៨ នាក់បានស្លាប់នៅលើដីគោក ដែលសរុបទៅមានចំនួន ៧២.៤៣៦ និង ១.៨៦៨ នាក់គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ។

ក្នុងនាមជាអ្នកដែលឈ្នះការប្រកួតក្នុងប្រភេទទម្ងន់ស្រាលម្នាក់ និងជាអតីតម្ចាស់ជើងឯក UFC Demetrious Johnson នឹងមានមហិច្ឆតាបន្ថែមក្នុងការដណ្ដើមយកខ្សែរក្រវ៉ាត់បន្ថែមទៀតផងដែរក្នុងឆ្នាំ ២០២០ នេះ។

UFC ក៏រងផលប៉ះពាល់ពីការផ្ទុះឡើងនៃវីរុសនេះនៅអាស៊ីផងដែរ។ ម្ចាស់ជើងឯកទម្ងន់ស្រាល នាង Zhang Weili បានផ្លាស់ប្តូរជំរំហ្វឹកហាត់របស់នាងចំនួនពីរលើករួចមកហើយ គឺទី ១ ពីទីក្រុងប៉េកាំងទៅកាន់ប្រទេសថៃ និងបន្ទាប់មកទៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) មុនពេលការប្រកួតការពារតំណែងជើងឯក UFC ២៤៨ របស់នាងកាលពីថ្ងៃទី ៧ ខែមីនា ជាមួយនឹងនាង Joanna Jedrzejczyk៕

ការប្រគួតរបស់ Stamp Fairtex
ការប្រគួតរបស់ Stamp Fairtex
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T