មិនធម្មតា! ជប៉ុនមានគម្រោងបេសកកម្ម នាំយកសំណាក ពីព្រះចន្ទនៃភពអង្គារ មកកាន់ភពផែនដី

//s5.kh1.co/6e/6e03001d614e6bb547296e3ecfe397e06767b248.jpg
បច្ចេកវិទ្យា

 ២៣-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បេសកកម្មមួយនេះ​នឹងធ្វើការសិក្សា លើព្រះចន្ទចំនួនពីររបស់ភពអង្គារ រួមមាន Phobos និង Deimos។

ជប៉ុន៖ បេសកកម្មដោយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ទៅកាន់ព្រះចន្ទចំនួនពីររបស់ភពអង្គារ រួមបញ្ចូលទាំងការបញ្ជូនយាន ទៅលើព្រះចន្ទមួយក្នុងចំណោមព្រះចន្ទទាំងពីរ គឺត្រូវបានត្រៀមចូលដំណាក់កាលអភិវឌ្ឍន៍ បន្ទាប់ពីផែនការត្រូវបានបញ្ជូន​ ទៅកាន់ក្រសួងវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលជប៉ុន នៅសប្ដាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយដាក់ឈ្មោះបេសកកម្ម “Martian Moons Exploration” (MMX) គោលដៅរបស់វា គឺដើម្បីបើកការស្រាវជ្រាវ នៅឆ្នាំ២០២៤ ដោយប្រើរ៉ុក្កែត H-3 ថ្មីដែលត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Mitsubishi Heavy Industries ដែលត្រូវបានគេរំពឹងទុកថា នឹងបាញ់បង្ហោះជាលើកដំបូង នៅពេលណាមួយ ក្នុងឆ្នាំ២០២០។

ការស៊ើបអង្កេតនេះនឹងធ្វើការស្ទាបស្ទង់ និងសង្កេតមើលព្រះចន្ទចំនួនពីរ Phobos និង Deimos ដែលជាព្រះចន្ទធ្វើដំណើរតាមគន្លងភពអង្គារ។ សម្រាប់បេសកកម្ម MMX យានមួយនឹងត្រូវចុះចត នៅលើព្រះចន្ទ Phobos ហើយចំណែកយានអង្កេតមួយទៀត នឹងពិនិត្យមើលព្រះចន្ទទាំងពីរ ពីចម្ងាយតែម្ដង។

គំរូរូបភាពនៃបេសកកម្ម
គំរូរូបភាពនៃបេសកកម្ម

នេះគឺជាបេសកកម្មដំបូង ដែលមិនធ្លាប់មាន ដែលមានយានអវកាសចុះចត នៅលើផ្ទៃព្រះចន្ទមួយក្នុងចំណោមព្រះចន្ទទាំងពីរ ហើយវានឹងរួមបញ្ចូលទាំងយានសម្រាប់ធ្វើដំណើរមួយផ្សេងទៀត ដែលកំពុងត្រូវបានបង្កើតឡើងដោយ JAXA ក្នុងភាពជាដៃគូ ជាមួយក្រុមទីភ្នាក់ងារអវកាសអាល្លឺម៉ង់ DLR និងទីភ្នាក់ងារអវកាសបារាំង CNES។ បេសកកម្មនេះនឹងរួមបញ្ចូលទាំងផែនការ ដែលមានមហិច្ឆតា ដើម្បីប្រមូលសំណាកនៃផ្ទៃរបស់ព្រះចន្ទ Phobos ហើយបញ្ជូនវាត្រឡប់មកផែនដីវិញ សម្រាប់ការសិក្សា ដែលមានន័យថា វាជាការធ្វើដំណើរវិលជុំ សម្រាប់យានអវកាសរបស់បេសកកម្ម MMX  ដែលនឹងវិលត្រឡប់មកកាន់ផែនដីវិញ នៅឆ្នាំ២០២៩។

ចំណែកអង្គការណាសា ក៏មានគម្រោងបេសកកម្ម នាំយកសំណាករបស់ភពអង្គារ ដោយប្រើប្រាស់យាន Mars 2020 ដែលជាយានធ្វើដំណើរ មានកង់ចំនួន៦ ដែលវានឹងចាប់ផ្ដើមបេសកកម្ម នៅក្នុងឆ្នាំនេះផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T