បុរសម្នាក់ ផឹកទឹកនោមរបស់ខ្លួន និងយកលុបមុខ អះអាងថាអាចជាសះស្បើយពីជំងឺបាក់ទឹកចិត្ត និងធ្វើឲ្យក្មេងជាងវ័យ

//s5.kh1.co/5e/5ebc4df791526a27a6c81a5b5987442b8847d6a3.jpg
សង្គម

 ២៣-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ដែលផឹកទឹកនោមរបស់គាត់ជារៀងរាល់ថ្ងៃ និយាយថាគាត់មានអារម្មណ៍ធូរស្រាលជាងមុន

អង់គ្លេស៖ លោក Harry Matadeen វ័យ៣២ឆ្នាំ ជាគ្រូបង្វឹកផ្នែកសុខភាព មកពីទីប្រជុំជន Farnborough បានអះអាងថា រូបគាត់ផ្ទាល់ជាសះស្បើយពីជំងឺបាក់ទឹកចិត្ត និងសុខភាពល្អជាងមុន ចាប់តាំងពីគាត់បានផឹកទឹកនោមរបស់ខ្លួនជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Harry Matadeen បានឲ្យដឹងថា គាត់ចាប់ផ្ដើមអនុវត្តវិធីសាស្ត្រខាងលើនេះ តាំងពី៤ឆ្នាំមុនម៉្លេះ បន្ទាប់ពីបានអានអំពីអត្ថប្រយោជន៍នៃទឹកនោម។ ក្នុងមួយថ្ងៃ គាត់បានផឹកទឹកនោមចំនួន២០០មីលីលីត្រ ដែលផ្អាប់ទុកពី២សប្ដាហ៍ទៅដល់១ខែ និងលាយជាមួយនឹងទឹកនោមថ្មី។ ជារៀងរាល់ព្រឹក គាត់តែងតែយកទឹកនោម មកលុបលាងមុខ និងមាស្សាថ្មមៗ ដោយអះអាងថា វាជួយឲ្យគាត់ក្មេងជាងវ័យ រហូតដល់មានមនុស្សមួយចំនួន មិនជឿថាគាត់ស្ថិតក្នុងវ័យ៣២ឆ្នាំឡើយ។ គាត់យល់ស្របថាដំបូងឡើយ វាមានរសជាតិពិបាកនឹងទទួលយក ប៉ុន្ដែយូរៗទៅ គាត់ពិតជាចូលចិត្តខ្លាំងណាស់។

យ៉ាងណាមិញ លោក Harry ក៏បានបង្កើតនូវសៀវភៅចំនួនពីរក្បាលដែលស្ដីពីអត្ថប្រយោជន៍នៃទឹកនោម គោលបំណងចង់ឲ្យអ្នកអាន បើកចិត្តទទួលយកនូវការព្យាបាលដោយទឹកនោម ជំនួសពីការប្រើប្រាស់ថ្នាំពេទ្យ។

គួរឲ្យដឹងដែរថា ទឹកនោមមានជាតិទឹកប្រមាណ៩៥ភាគរយ ចំណែក៥ភាគរយទៀត មានសារធាតុចិញ្ចឹមដូចជា កាល់ស្យូមនិងដែក៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក Harry Matadeen កាន់កែវទឹកនោម
  លោក Harry Matadeen កាន់កែវទឹកនោម
  លោក Harry Matadeen ផឹកទឹកនោម
  លោក Harry Matadeen ផឹកទឹកនោម
លោក Harry Matadeen បាញ់ទឹកនោមដាក់លើបាតដៃ
លោក Harry Matadeen បាញ់ទឹកនោមដាក់លើបាតដៃ
  លោក Harry Matadeen លុបមុខដោយប្រើទឹកនោម
  លោក Harry Matadeen លុបមុខដោយប្រើទឹកនោម
  លោក Harry Matadeen លុបមុខដោយប្រើទឹកនោម
  លោក Harry Matadeen លុបមុខដោយប្រើទឹកនោម
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T