តិចហួសពីការស្មាន! មិនដឹងសោះថា តារាថៃ​ល្បីៗ​ទាំងនេះ​ដាក់​លុយ​ជាប់​​ខ្លួន​ម្តង​ត្រឹម​ប៉ុណ្ណឹង

//s5.kh1.co/2c/2c0a337fb6a5d87c90c8326cda37184478534d11.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លុយគឺជារបស់សំខាន់មិនអាចខ្វះបាន ដែលយើងតែងដាក់ជាប់ខ្លួនជាប្រចាំដើម្បីប្រើប្រាស់ក្នុងការចាំបាច់ណាមួយ ក៏ដូចជាការចំណាយទូទៅ។ ទាក់ទងទៅនឹងចំនួនទឹកប្រាក់ដែលមនុស្សម្នាក់ៗដាក់ជាប់ខ្លួន តែងមានចំនួនខុសៗគ្នា អាស្រ័យទៅលើកម្រិតជីវភាព និងចំណូលជាក់ស្តែង។ រឿងនេះអាចថាអាស្រ័យលើយើងខ្លួនឯង ហើយចុះ​ចំពោះ​តារាថៃវិញ ​តើតារាល្បីៗដែលកើបលុយក្នុងមួយខែៗបានរាប់ពាន់ រាប់ម៉ឺនដុល្លារនោះ ដាក់លុយក្នុងកាបូបជាប់ខ្លួន​ម្តងៗ​ចំនួនប៉ុន្មាន? ខាងក្រោមនេះគឺជាការរៀបរាប់ត្រួសៗពីចំនួនទឹកប្រាក់ក្នុងកាបូបលុយរបស់តារាថៃល្បីៗមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1. Ken Phupoom

តារាប្រុសប្រចាំប៉ុស្តិ៍លេខ៣ដ៏ល្បីរូបនេះ បានបង្ហើបឲ្យដឹងថា ខ្លួនចូលចិត្តយកប្រាក់ជាប់ខ្លួនប្រមាណ ១០០ ទៅ ២០០ ដែលស្មើនឹង ៣.១៧ ទៅ ៦.៣៤ ដុល្លារតែប៉ុណ្ណោះ ដោយមានហេតុផលថា នៅកន្លែងថតរឿងមិនចាំបាច់​ត្រូវចំណាយអ្វីនោះទេ ព្រោះគ្រប់យ៉ាង ទាំងអាហារ ទឹកគឺឥតគិតថ្លៃទាំងអស់ ហើយបើក្នុងករណីមានធុរៈចាំបាច់ អាចខ្ចីពីមិត្តរួមការងារបាន។

Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom

2. Aum Patchrapha

សម្រាប់តារាស្រីជួរមុខប្រចាំប៉ុស្តិ៍លេខ៧នេះវិញ ដែលគ្រប់គ្នាតែងគិតថានាងច្បាស់ជាយកលុយជាប់ខ្លួនច្រើនៗ​នោះហើយ តែផ្ទុយទៅវិញតារាស្រីរូបនេះយកលុយជាប់ខ្លួនមិនលើសពី៨០០បាត ដែលត្រូវនឹង ២៥.៣៦ដុល្លាប៉ុណ្ណោះ ដោយលើកហេតុផលថាបើយកជាប់ខ្លួនច្រើន នឹងចាយច្រើន។

Aum Patchrapha
Aum Patchrapha
Aum Patchrapha
Aum Patchrapha

3. Peach Pachara

សម្រាប់តារាប្រុសវ័យក្មេងដែលទើបនឹងទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំង និងមានជាប់សាច់ឈាម​មហាសេដ្ឋី​រូបនេះវិញ ត្រូវបានអ្នកខ្លះជឿថា ក្នុងមួយថ្ងៃប្រហែលជាចំណាយច្រើនលើសពីមនុស្សសាមញ្ញ​ចំណាយ​ក្នុងមួយខែជាមិនខាន។ តែតាមពិតទៅ តារាប្រុសវ័យក្មេងរូបនេះបានអះអាងថា ខ្លួនដាក់ប្រាក់ជាប់ខ្លួនត្រឹមតែ ៤០ ទៅ ៥០បាត ដែលស្មើនឹង ១.២៧ ទៅ ១.៥៨ ដុល្លាតែប៉ុណ្ណោះ។

Peach Pachara
Peach Pachara
Peach Pachara
Peach Pachara

4. Mario Maurer

ចំពោះតារាល្បីជួរមុខ ដែលមានឈ្មោះបោះសម្លេងទាំងក្នុងប្រទេសថៃ និងនៅបរទេសមួយរូបនេះ​ក៏ស្រដៀងគ្នា​នឹងតារាល្បីៗប៉ុន្មានរូបខាងលើនេះ ពោលគឺ Mario បានអះអាងថា ខ្លួនមិនដែលយកលុយជាប់ខ្លួនឡើយ បើសិនជា​ទៅថតរឿង ដោយសារគ្រប់យ៉ាងគឺហ្រ្វីទាំងអស់ មិនថាតែអាហារ ទឹក ហើយថែមទាំងមានអ្នកជូន​ទៅកន្លែងថត​ទៀត។​ តែបើក្នុងករណីត្រូវចូលរួមកម្មវិធីនានាវិញ គឺលោកដាក់ជាប់ខ្លួនត្រឹម ១០០ ទៅ ២០០បាត ដូច Ken Phupoum ដែរ ដោយសារនៅតាមកម្មវិធីទាំងនោះសុទ្ធតែមានរៀបចំអាហារឲ្យស្រាប់ ដូច្នេះយកលុយទៅច្រើន​ជាប់ខ្លួនធ្វើអី៕

Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T