មួយជើងឆ្វេងពីលើដំបូលទូក ហក់មិនដល់ទេ! Lampard ជួយ Chelsea ផ្ដួល Spurs ផ្ដល់មេរៀនដល់ Mourinho (មានវីដេអូ)

//s5.kh1.co/06/06a2163d20e19e021a36e36b3f59312f1092c673.jpg
កីទ្បា

 ២៣-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Chelsea យកឈ្នះ Spurs ដោយលទ្ធផល ២ទល់នឹង១ សប្ដាហ៍ទី២៧ ក្របខណ្ឌ Premier League

អង់គ្លេស៖ តោខៀវ Chelsea បានផ្ដួលក្រុមមាន់ខ្នាយមាស Tottenham Hotspur ដោយលទ្ធផល ២ទល់នឹង១ នៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ ក្នុងការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស Premier League សប្ដាហ៍ទី២៧។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Chelsea និង Spurs
ការប្រកួតរវាង Chelsea និង Spurs

កីឡាករខ្សែប្រយុទ្ធ Oliver Giroud ជាអ្នកស៊ុតជើងឆ្វេងបើកការនាំមុខឲ្យក្រុមរបស់លោក Frank Lampard នៅនាទីទី១៥។ បញ្ចប់វគ្គទី១ Chelsea នាំមុខមុន ១-០។

គារស៊ុតមួយជើងឆ្វេងរបស់ Giroud
គារស៊ុតមួយជើងឆ្វេងរបស់ Giroud

ចូលដល់វគ្គទី២ បានត្រឹមតែ៣នាទី Chelsea បន្តរកបានមួយគ្រាប់ទៀតដោយការស៊ុតជើងឆ្វេងពីលើដំបូលទូកយ៉ាងល្អរបស់កីឡាករអេស្ប៉ាញ Marcos Alonso ក្រោយទទួលបាល់បញ្ជូនពីមិត្តរួមក្រុម Barkley។ ការប្រកួតអូសបន្លាយដល់នាទីទី៨៩ Spurs បានរកមួយគ្រាប់តាមពីក្រោយមកវិញ ដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Chelsea កីឡាករ Rudiger។ បញ្ចប់ការប្រកួត៩០នាទី Chelsea យកឈ្នះ Spurs ២-១។

កីឡាករ Marcos Alonso អបអរគ្រាប់បាល់
កីឡាករ Marcos Alonso អបអរគ្រាប់បាល់

ក្រោយបញ្ចប់ការប្រកួតនោះ ចំណាត់ថ្នាក់របស់ក្រុមទាំងពីរមិនមានការប្រែប្រួលនោះទេ ដោយ Chelsea បន្តឈរនៅលេខ៤ដដែល មាន៤៤ពិន្ទុ ចំណែកឯ Spurs ក៏បន្តឈរនៅលេខ៥ មាន៤០ពិន្ទុ៕

តារាងចំណាតថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាតថ្នាក់ក្របខណ្ឌ Premier League

ចង់ឃើញថា មួយគ្រាប់របស់ Alonso ស៊ុតពីលើដំបូលទូក ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T