ល្អអីល្អយ៉ាងនេះ! Messi ស៊ុត៤គ្រាប់ម្នាក់ឯង ជួយ Barcelona វ៉ា Real Madrid ឡើងមកឈរកំពូលតារាង (មានវីដេអូ)

//s5.kh1.co/57/57e95714568660b982b97770880361abfd8b8604.jpg
កីទ្បា

 ២៣-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Lionel Messi ស៊ុត៤គ្រាប់ម្នាក់ឯង ជួយ Barcelona យកឈ្នះ Eibar ៥-០ ឡើងមកឈរកំពូលតារាង La Liga ក្រោយ Real Madrid ចាញ់ Levante ១-០

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធជួរមុខរបស់ Barcelona កីឡាករ Lionel Messi បានស៊ុត៤គ្រាប់ម្នាក់ឯង ក្នុងការប្រកួតដែលក្លិបអ្នកមានបុណ្យបានយកឈ្នះក្រុមភ្ញៀវ Eibar ក្នុងលទ្ធផល ៥ទល់នឹង០ កាលពីយប់មិញ ការប្រកួតសប្ដាហ៍ទី២៥ ក្របខណ្ឌ La Liga។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Barcelona និង Eibar
ការប្រកួតរវាង Barcelona និង Eibar

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជាង ៦ម៉ឺននាក់នៅកីឡដ្ឋាន Camp Nou ខ្សែប្រយុទ្ធម្ចាស់អាវលេខ១០ បានស៊ុត៤គ្រាប់ដំបូងឲ្យ Barcelona នៅនាទីទី ១៤ ៣៧ ៤០ និង៨៧ មុននឹងមិត្តរួមក្រុម Arthur Melo រកបានគ្រាប់បាល់ទី៥ នៅនាទីទី៨៩។

កីឡាករ Lionel Messi អបអរគ្រាប់បាល់
កីឡាករ Lionel Messi អបអរគ្រាប់បាល់

នៅក្នុងការប្រកួតនោះ Barcelona មានឱកាសច្រើន ដោយគ្រប់គ្រងបាល់ដល់ទៅ ៦៥% និងស៊ុត១១លើក ចំគោលដៅ១០លើក ខណៈ Eibar មានឱកាសស៊ុត៨លើក និងចំគោលដៅ៥លើក។

ការប្រកួតរវាង Barcelona និង Eibar
ការប្រកួតរវាង Barcelona និង Eibar
ការប្រកួតរវាង Barcelona និង Eibar
ការប្រកួតរវាង Barcelona និង Eibar

គិតត្រឹមសប្ដាហ៍ទី២៥នេះ Barcelona បានរំកិលខ្លួនឡើងមកឈរនៅកំពូលតារាងដោយមាន៥៥ពិន្ទុ ខណៈ Real Madrid បានធ្លាក់មកឈរនៅលេខ២វិញ ដោយមានត្រឹមតែ ៥៣ពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតចាញ់ Levante កាលពីយប់មិញ ១-០៕

តារាងចំណាតថ្នាក់ក្របខណ្ឌ La Liga
តារាងចំណាតថ្នាក់ក្របខណ្ឌ La Liga

ចង់ឃើញថា Messi រកបាន៤គ្រាប់ម្នាក់ឯង យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T