ទាន់ឱកាសហុចអោយ Barcelona ចង់បានតារាឆ្នើមម្នាក់ដែលជាសំលាញ់របស់ Cristiano Ronaldo

//s5.kh1.co/95/95a97b10c6a334adf412beb126e288c82e8cc079.jpeg
កីទ្បា

 ២៣-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើសិនជាទណ្នកម្មពិន័យរបស់សហព័ន្ធ UEFA លើក្លឹបគ្រងជើងឯកលីកកំពូលអង់គ្លេស Man City មិនមានការកែប្រែទេនោះ វាជាឱកាស់ដ៏ល្អមួយសម្រាប់ក្លឹបមានលុយដ៏ទៃៗ ក្នុងការជះលុយទិញយកកីឡាករល្អៗចេញពីក្លឹបដែលនឹងជាប់ពិន័យមិនបានលេង Champion League ២រដូវកាលមួយនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bernardo Silva 
Bernardo Silva 

បើយោងតាមប្រភពពីកាសែតល្បីដែលមានឈ្មោះថា Express បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងតែសិក្សាលើជំរើស និងភាពដែលអាចធ្វើបាន ក្នុងការឆក់យកតារាឆ្នើមសញ្ជាតិប៉កទុយហ្គាល់ Bernardo Silva ។

Bernardo Silva vs Man Utd 
Bernardo Silva vs Man Utd 

វាច្បាស់ណាស់ដែលថាក្លឹបចាយលុយដូចក្រដាស់ Manchester City មិនចង់លក់កីឡាករល្អៗណាមួយរបស់គេចេញពីក្លឹបឡើយ ប៉ុន្តែទណ្នកម្មពី UEFA ក្នុងការពិន័យហាមមិនឲ្យលេងនៅ Champion League 2 ឆ្នាំនេះ អាចជាសំពាធដ៏ធ្ងន់មួយសំរាប់កីឡាករ ក៏ដូចជាក្រុមទាំងមូល ។

Bernardo Silva អបអរគ្រាប់បាល់ 
Bernardo Silva អបអរគ្រាប់បាល់ 

ចំលើយតបដំបូងពី Man City ត្រូវបានរំពឹងថាមិនមានលទ្ធផលគាប់ប្រសើរឡើយ ប៉ុន្តែ Barcelona បានរៀបចំរួចស្រេចហើយក្នុងការចរចាយូរអង្វែងរវាងក្លឹបទាំង២ ខណៈដែល Bernardo Silva ផ្ទាល់កំពុងតែផ្តោតលើអាជីពនៅ Man City ដោយរកបាន ៧គ្រាប់ ថែមទាំងបញ្ជូនបាល់ឲ្យដៃគូរស៊ុត (assists) បាន៨គ្រាប់ផងដែរនៅរដូវកាលនេះ ៕

ប្រភពbesoccer

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T