ខ្សែបម្រើឆ្នើមរួមជាតិ ២រូប របស់ Wolves មានក្លឹបធំ២ ចង់បំបែក

//s5.kh1.co/41/41f77379b06492a662606a48eca6a82f6b54bf3c.jpg
កីទ្បា

 ២២-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

កំពូលភ្នាក់ងារកីឡាករ Jorge Mendes ចង់ឱ្យ Real Madrid យកកីឡាកររបស់ខ្លួនមួយរូបចូលរួម គឺកីឡាករ Ruben Neves ជាមួយតម្លៃប្រមាណ ៨៧លានដុល្លារ នេះបើតាម Don Balon។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើអន្តរជាតិ Portugal វ័យ ២២ឆ្នាំ រូបនេះ បង្ហាញខ្លួនបានចំនួន ២៦ប្រកួត និងស៊ុតបញ្ជូលទីបាន ២គ្រាប់ សម្រាប់ក្លឹប Wolves ក្នុងរដូវកាលនេះ។

កីឡាករ Ruben Neves
កីឡាករ Ruben Neves

ស្របពេលជាមួយគ្នានេះ Manchester United ក៏បង្ហាញការចាប់អារម្មណ៍លើ Diogo Jota ខ្សែបម្រើប្រយុទ្ធរបស់ Portugal និងក្លឹប Wolves ផងដែរ នេះបើតាមសារព័ត៌មាន Calcio Mercato។

ខ្សែបម្រើប្រយុទ្ធ វ័យ ២៣ឆ្នាំ ដែលមានតម្លៃខ្លួនក្នុងទីផ្សារកីឡាករប្រមាណ  ៣៥លានផោន គឺជាគោលដៅផ្ទេររបស់ Manchester United ក្នុងការបន្ថែមកម្លាំងប្រយុទ្ធរបស់ខ្លួននារដូវកាលក្រោយ។

Jota រកបានត្រឹម ៣គ្រាប់ប៉ុណ្ណោះក្នុងរដូវកាលនេះឱ្យ Wolves ក្នុងក្របខណ្ឌ Premier League ប៉ុន្តែអាចរកបានដល់ទៅ ៩គ្រាប់ ក្នុង ១១ប្រកួតនៅ Europa League៕

កីឡាករ Diogo Jota
កីឡាករ Diogo Jota
Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T