វីរនារីដ៏អស្ចារ្យ! ទើបឆ្លងទន្លេបាន ៣ ថ្ងៃសោះក្លាហានជួយ សង្រោះបុរសដែលកំពុងមានភ្លើងឆាបឆេះ

//s5.kh1.co/d1/d1de7d8b60aecc79d55fc3f6a1d0877a0c0e520b.png
សង្គម

 ២២-កុម្ភៈ-២០២០ ៦ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ លោកស្រី Holly McNally បានបើកឡានទៅផ្ទះលោកស្រីជាមួយម្តាយរបស់គាត់នៅជិត Indianapolis រសៀលថ្ងៃព្រហស្បតិ៍ ហើយនាងប្រទះឃើញបុរសម្នាក់កំពុងមានភ្លើងឆាបឆេះ។ លោកស្រី McNally ដែលទើបសម្រាលកូនហើយនៅថ្ងៃចន្ទ។ ក្រុមគ្រូពេទ្យកំពុងមើលថែទារករបស់នាងនៅក្នុងបន្ទប់ថែទាំទារកដែលទើបនឹងកើតបានរយៈពេលពីរបីថ្ងៃ ដូច្នេះនាងបានត្រឡប់ទៅផ្ទះទៅវិញទៅមក។ ខណៈពេលកំពុងបើកឡានចេញពីមន្ទីរពេទ្យ នាងបានប្រទះឃើញបុរសនោះរត់ឡើងលើផ្លូវ។ នាងបានឈប់ឡានហើយរត់សំដៅទៅរកគាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រីបានប្រាប់ IndyStar ដែលជាសមាជិកប្រចាំនៅ USA Today ថា “ប្រសិនបើនោះជាកូនរបស់ខ្ញុំ ជាប្តីឬសមាជិកគ្រួសារខ្ញុំពិតជាចង់ឱ្យអ្នកផ្សេងរត់ទៅសង្រោះគាត់ ប្រសិនបើពួកគេអាចធ្វើបាន”។ នាងរត់ទៅទាំងមិនដឹងថានាងអាចសង្រោះជីវិតរបុសម្នាក់នោះបាន ឬយ៉ាងណាទេនៅថ្ងៃនោះ។

ឡានដឹកប្រេងកំពុងឆាបឆេះ
ឡានដឹកប្រេងកំពុងឆាបឆេះ

ប្រហែលម៉ោង ២ រសៀល កាលពីថ្ងៃព្រហស្បតិ៍ឡានដឹកប្រេងមួយដែលផ្ទុកប្រេងឥន្ធនៈយន្ដហោះ ៤,០០០ ហ្គាឡុនបានបើកឡានលើផ្លូវ (បួនខ្សែ) ពេលនោះស្រាប់តែក្រឡាប់ ហើយក៏ផ្ទុះឡើង។ លោក Rita Reith ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យបានប្រាប់ IndyStar ថាអណ្តាតភ្លើងនេះមានទំហំជិត ៥០០ ហ្វីត។ អគ្គិភ័យនេះបានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អន្តរក្រសួងនិងស្ពានក្បែរនោះ។ យោងតាមលោក Reith បានឱ្យដឹងថាការបុកទង្គិចរួមទាំងអណ្តាតភ្លើងបានបំបែកធុងឲ្យបើកឡើង។

នៅពេល McNally បានដេញតាមបុរសអាយុ៥៩ ឆ្នាំដែលជាអ្នកបើករថយន្តដឹកប្រេងឥន្ធនៈ នាងបានកត់សម្គាល់ឃើញថាគាត់ត្រូវបានឆេះយ៉ាងធ្ងន់ធ្ងរ។ បុរសម្នាក់ទៀតក៏បានរត់មកជួយគ្របដណ្តប់ជាមួយនឹងអាវធំរបស់គាត់។

នៅពេលពួកគេទាំងបីនាក់បានដើរចេញពីរថយន្តដែលកំពុងឆាបឆេះនោះ វាក៏ចាប់ផ្តើមផ្ទុះឡើង។ McNally បាននិយាយថា“ យើងបានចុះទៅលើច្រាំងទន្លេបន្តិច ពេលនោះមានប្រេងហូរតាមជើងរបស់ខ្ញុំ” ។ ខ្ញុំក៏ស្រែកឡើងថា “អ្នកទាំងអស់គ្នា! យើងត្រូវតែចេញពីទីនេះ" ។

ឡានដឹកប្រេងបន្ទាប់ពីហេតុការណ៍កើតឡើង
ឡានដឹកប្រេងបន្ទាប់ពីហេតុការណ៍កើតឡើង

នាងបានបន្ថែមថា“ ពេលនោះខ្ញុំគិតថា ខ្ញុំនឹងស្លាប់ក្នុងហេតុការផ្ទុះនេះហើយប្រហែលជាមិនអាចជួបកូនខ្ញុំម្តងទៀតទេ” ។ ភ្លាមនោះក៏មានការផ្ទុះឡើងមួយទៀត នៅពេលពួកគេដើរចុះទៅលើច្រាំងទន្លេ។ បុរសជាជនរងគ្រោះប្រហែលជារន្ធត់ពេក ក៏ចាប់ផ្តើមទន់ដៃទន់ជើង ហើយ McNally គិតថាពួកគេទាំងពីរត្រូវគ្រាបុរសនោះហើយទើបបាន។យោងតាមលោក Reith បានឱ្យដឹងថាជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងក្នុងស្ថានភាពធ្ងន់ធ្ងរ៕

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T