អ្នកជំងឺកូរ៉ូណា​ម្នាក់ ត្រូវបាននាំ​មកព្យាបាលនៅមន្ទីរពេទ្យម្តង​ទៀត ​ក្រោយ​គ្រូពេទ្យធ្វើតេស្តរកឃើញវីរុសកូរ៉ូណាលើខ្លួនគាត់ជាថ្មី

//s5.kh1.co/11/11de5240d23ed7ea46d9dcd1802883d4bfa8a372.jpg
សង្គម

 ២២-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកជំងឺកូរ៉ូណា​ម្នាក់ ត្រូវបានគ្រូពេទ្យធ្វើតេស្តរកឃើញវីរុសកូរ៉ូណាលើខ្លួនគាត់​ម្តងទៀត ក្រោយពេលវិលត្រឡប់ទៅផ្ទះវិញ

ចិន៖ មណ្ឌលសុខភាពសាធារណៈក្នុងប្រទេសចិន​បានរាយការណ៍កាលពីថ្ងៃសុក្រថា អ្នកជំងឺ​ម្នាក់ដែលបានទទួលការព្យាបាលជាសះស្បើយ ហើយត្រូវ​អនុញ្ញាត្តឱ្យវិលត្រឡប់ទៅផ្ទះវិញនៅឯភាគនិរតី​ខេត្តស៊ីឈួននោះ ត្រូវបាន​ក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញវីរុសកូរ៉ូណាជាថ្មីម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគនៅឯបរិវេណ​ផ្ទះល្វែង​
បុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគនៅឯបរិវេណ​ផ្ទះល្វែង​

នៅក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលសុខភាពសាធារណៈបានឱ្យដឹងទៀតថា អ្នកជំងឺត្រូវបានធ្វើ​តេស្តរកឃើញវីរុសកូរ៉ូណាក្នុងរយៈពេល​ ១០ថ្ងៃ ក្រោយ​វិលត្រឡប់មកវិញ។ ហើយក្នុងនោះដែរ ករណីស្រដៀងគ្នានេះត្រូវបានគេរាយការណ៍ថា វាក៏បានកើតឡើងនៅក្នុងតំបន់ផ្សេងៗទៀតដែរ។

អ្នកជំងឺដែលបានទទួលព្យាបាលជាសះស្បើយ នៅតែមានឱ្យមានហានិភ័យក្នុងការចម្លងជំងឺ
អ្នកជំងឺដែលបានទទួលព្យាបាលជាសះស្បើយ នៅតែមានឱ្យមានហានិភ័យក្នុងការចម្លងជំងឺ

ស្របពេលដែលករណីទាំង​នោះចេះតែបន្តកើនមានឡើង ពេលនេះគណៈកម្មាធិសុខភាពជាតិរបស់ប្រទេសចិនបាន​ចេញសេចក្តីណែនាំ ដែលតម្រូវឱ្យអ្នកជម្ងឺដែលបានទទួលការព្យាបាលជាសះស្បើយ ត្រូវឆ្លងកាត់ការធ្វើតេស្តឱ្យបានយ៉ាងហោចណាស់ ២ ដងមុនពេលអនុញ្ញាត្តឱ្យចាកចេញពីមន្ទីពេទ្យ។

គ្រូពេទ្យកំពុងដាក់សេរូមសំរាប់អ្នកជំងឺ
គ្រូពេទ្យកំពុងដាក់សេរូមសំរាប់អ្នកជំងឺ

គណៈកម្មាធិសុខភាពជាតិរបស់ប្រទេសចិនបានណែនាំទៀតថា អ្នកជំងឺទាំងអស់ត្រូវចេះតាមដានសុខភាព​ខ្លួនឯងឱ្យបានយ៉ាងហោចណាស់ ១៤ ថ្ងៃ ហើយសើសពីនេះទៀត ពួកគេត្រូវពាក់​ម៉ាសការពារការ និងកាត់បន្ថយសកម្មភាពចេញទៅខាងក្រៅ ​ព្រោះថាពួកគេនៅតែមានសារហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគផ្សេងៗទៀតដែលបង្កជាជំងឺ៕

​អ្នកដែលត្រូវបានអនុញ្ញាត្តឱ្យត្រឡប់ទៅផ្ទះក្រោយទទួលការព្យាបាលជាសះស្បើយ ត្រូវតែពាក់មាសការពារឆ្លងជំងឺ
​អ្នកដែលត្រូវបានអនុញ្ញាត្តឱ្យត្រឡប់ទៅផ្ទះក្រោយទទួលការព្យាបាលជាសះស្បើយ ត្រូវតែពាក់មាសការពារឆ្លងជំងឺ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T