ពិតជាល្អមើលទៀតហើយ! Jame Jirayu និង Taew Nattaphon ជួបគ្នាជាលើកទី៣ ក្នុងសាច់រឿងមួយដែលមានរហូតដល់ទៅ៣ជាតិ

//s5.kh1.co/1f/1f25317268a5d79253ba5f8954d097655567792d.jpg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ អ្នកដឹកនាំរឿងប្រចាំផលិតកម្ម TV SCENE របស់ស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានប្រាប់ឲ្យដឹងថា រឿង Leh Buphakan ដែលនឹងត្រៀមចាក់ផ្សាយនៅថ្ងៃទី ០៣ ខែមីនា ខាងមុខនេះ គឺជាការត្រឡប់មកជួបគ្នាជាលើកទី៣ របស់តារាស្រីប្រុសជួរមុខ Taew Nattaphon និង Jame Jirayu ដែលនឹងត្រូវសម្តែងក្នុងសាច់រឿងរហូតដល់ទៅ៣ជាតិ មានន័យថាពួកគេសម្តែងមួយរឿង តែត្រូវដើរតួបីខុសគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការត្រឡប់មកវិញលើកនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រតារាសម្តែងទាំងពីរ រួមទាំងអ្នកទស្សនាភាពយន្តថៃអន្ទះសារមិនស្ទើរទេ ដោយចង់ដឹងថាសាច់រឿងមួយមានបីជាតិនេះនឹងទៅជាយ៉ាងណាវិញ។ 

Taew Nattaphon និង Jame Jirayu
Taew Nattaphon និង Jame Jirayu
Taew Nattaphon និង Jame Jirayuនិង Jame Jirayu
Taew Nattaphon និង Jame Jirayuនិង Jame Jirayu
Taew Nattaphon
Taew Nattaphon

គួរបញ្ជាក់ផងដែរថា Taew Nattaphon និង Jame Jirayu ធ្លាប់ទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងក្នុងខ្សែភាពយន្តភាគចំនួន២រួចមកហើយ នោះគឺរឿង Neung Daw Fah Diew និង Game Saneha។ ក្រៅពីអ្នកទាំងពីរ រឿង Leh Buphakan ក៏មានការចូលរួមសម្តែងពីសំណាក់តារាជើងចាស់លោក Por Natthawut ក៏ដូចជាតារាថ្មីចាស់ល្បីឈ្មោះជាច្រើនរូបទៀត។

https://s5.kh1.co/__image/w=650,h=367,q=100/f9/f98f3ac0a23abea97f7ff6bb88d91d600e2f26e6.jpg
https://s5.kh1.co/__image/w=650,h=402,q=100/32/32daf83284bd2143b295cbceb42cd05d68a974c4.jpg

រឿង Leh Buphakan ប្រមូលផ្តុំទៅដោយគ្រប់រសជាតិ មានទាំងស្នេហា អាថ៌កំបាំង ការស៊ើបអង្កេត ប្រវត្តិសាស្ត្រ ជំនឿផ្លូវងងឹតទាក់ទងនឹងការចាំជាតិ និង រឿងរ៉ាវកម្មពៀរ។ រឿងនេះត្រូវបានគេរំពឹងថាអាចនឹងជួយឲ្យចំនួនអ្នកទស្សនាទូរទស្សន៍ប៉ុស្តិ៍លេខ៣មានការកើនឡើងមកវិញ បន្ទាប់ពីអត្រានៃអ្នកទស្សនាប៉ុស្តិ៍មួយនេះមានការធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

https://s5.kh1.co/__image/w=600,h=388,q=100/ac/acca00076649359598efd7b876f13d092ce7c1e5.jpg
https://s5.kh1.co/__image/w=650,h=495,q=100/1e/1e11f7fa2535658edb303d9ba1ccbd5ba5bcd1bf.jpg
https://s5.kh1.co/__image/w=650,h=438,q=100/31/31187b4180e021fc68aacd80bcc5f5154cb41f83.jpg
https://s5.kh1.co/__image/w=650,h=650,q=100/75/759d71844481331486dcb7c3a6a5a58af341ea23.jpg
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T