ម៉ូឌែលថ្មី realme C3 កម្លាំងខ្លាំងកប់ នឹងមកដល់ឆាប់ៗនេះហើយ!

//s5.kh1.co/0d/0df8002fa500631291d644356e83c17e343076e1.jpg
បច្ចេកវិទ្យា

 ២២-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីដើមខែនេះ នៅឯប្រទេសឥណ្ឌាឯណោះ realme បានបង្ហាញនូវទូរស័ព្ទម៉ូឌែលថ្មីមួយ មានឈ្មោះថា realme C3។

ភ្នំពេញ៖ កាលពីដើមខែនេះ នៅឯប្រទេសឥណ្ឌាឯណោះ realme បានបង្ហាញនូវទូរស័ព្ទម៉ូឌែលថ្មីមួយ មានឈ្មោះថា realme C3 ដែលមានបំពាក់កាមេរ៉ាភ្លោះ និងបន្ទះឈីប Helio G70។ មុខងាររបស់ ​realme C3 គឺមានគោលបំណង ដើម្បីក្លាយជាអ្នកប្រកួតប្រជែងដ៏ខ្លាំងខ្លាលើទីផ្សារស្មាតហ្វូនកម្រិតដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន realme C3 នឹងមកដល់ឆាប់ៗនេះហើយ
ស្មាតហ្វូន realme C3 នឹងមកដល់ឆាប់ៗនេះហើយ

ខណៈពេលដែលមានភាពខុសគ្នាពីម៉ូឌែលដែលទើបចេញថ្មីនៅឥណ្ឌា realme C3 ដែលនឹងបង្ហាញខ្លួនឆាប់ៗនៅក្នុងទីផ្សារប្រទេសកម្ពុជានេះ នឹងត្រូវបានបំពាក់ដោយកាមេរ៉ាបីនៅផ្នែកខាងក្រោយបង្ហាញពីភាពទាន់សម័យនៃ​បច្ចេកវិទ្យាសម័យថ្មី។

ស្មាតហ្វូន realme C3 នឹងមកដល់ឆាប់ៗនេះហើយ
ស្មាតហ្វូន realme C3 នឹងមកដល់ឆាប់ៗនេះហើយ

លើសពីនេះទៅទៀត យោងតាមព័ត៌មានផ្លូវការបានឱ្យដឹងថា realme C3 គឺជាម៉ូដែលទូរស័ព្ទដំបូងគេដែលដំណើរការនៅលើ Helio G70 អាចផ្ទុកទិន្ន័យរហូតដល់ 8GB LPDDR4X ដែលបង្កភាពងាយស្រួលដល់សកម្មភាពរស់នៅប្រចាំថ្ងៃ។ អ្វីដែលកាន់តែពិសេសនោះគឺ ទូរស័ព្ទម៉ូឌែលនេះទទួលបានពិន្ទុរហូតដល់ ១៩០,០០០ ពី Antutu ហើយមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាងម៉ូឌែលទូរស័ព្ទដទៃដែលមានមុខងារដូចគ្នានេះនៅលើទីផ្សារ។

ស្មាតហ្វូន realme C3 នឹងមកដល់ឆាប់ៗនេះហើយ
ស្មាតហ្វូន realme C3 នឹងមកដល់ឆាប់ៗនេះហើយ

ហើយពេលនេះ realme នឹងនាំមកនូវដំណើរការប្រកួតប្រជែងមួយផ្សេងទៀត ទៅកាន់ផលិតផលថ្មីរបស់ពួកគេដើម្បីធានានូវបទពិសោធន៍ដ៏ល្អមួយសម្រាប់អតិថិជនទាំងអស់។ សូមរង់ចាំមើលទាំងអស់គ្នាថាអ្វីជាភាពភ្ញាក់ផ្អើលដែល realme នឹងផ្ដល់ជូន៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T