ចុមយក្ស! ពូរបស់ Floyd បង្ហើបថា ក្មួយប្រុសរបស់លោកចង់វាយជាមួយជើងខ្លាំងប្រចាំស្ថាប័ន UFC ពីររូបនេះ ក្នុងថ្ងៃតែ១តែម្ដង

//s5.kh1.co/57/5722135041e27ba2edb0ccf9bbedaa8931e118ab.jpg
កីទ្បា

 ២២-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Floyd Mayweather មានគម្រោង ចង់ប្រកួតជាមួយកីឡាករ Conor McGregor និង Khabib Nurmagomedov ក្នុងថ្ងៃតែមួយតែម្ដង

អាមេរិក៖ ឪពុកមារបស់កីឡាករ Floyd Mayweather បានបង្ហើបឱ្យដឹងថា ក្មួយប្រុសរបស់លោកមានគម្រោង ចង់ប្រកួតជាមួយកំពូលអ្នកប្រយុទ្ធក្នុងទ្រុងប្រចាំស្ថាប័ន UFC ២រូប រួមមានកីឡាករ Conor McGregor និង Khabib Nurmagomedov ក្នុងថ្ងៃតែមួយតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Conor McGregor
  កីឡាករ Conor McGregor
កីឡាករ Khabib Nurmagomedov
កីឡាករ Khabib Nurmagomedov

Floyd មានគម្រោងវិលត្រឡប់ចូលសង្វៀនវិញ ដោយបច្ចុប្បន្ន លោកកំពុងចរចា ស្នើប្រកួតជាមួយ McGregor និង Khabib នៅលើសង្វៀនប្រដាល់ ។

ពូរបស់ Floyd លោក Jeff Mayweather បាននិយាយប្រាប់កាសែតកីឡា Vegas Insider យ៉ាងដូច្នេះថា៖

លោក Jeff Mayweather
លោក Jeff Mayweather

Floyd មានគម្រោងរប្រកួតជាមួយ McGregor និង Khabib ក្នុងថ្ងៃតែមួយ។ បច្ចុប្បន្ន គាត់កំពុងចរចាជាមួយលោក Dana White (នាយកស្ថាប័ន UFC) ជុំវិញកិច្ចព្រមព្រៀងនៃការប្រកួត។ Floyd លែងជាកីឡាករកំពូលនៃកីឡាជំនាញរបស់គេទៀតហើយ ប៉ុន្តែខ្ញុំជឿជាក់ថាគាត់នឹងអាចផ្ដួលអ្នកទាំងពីរនោះបាន។ គាត់អាចផ្ដួកម្នាក់នៅពេលថ្ងៃ និងម្នាក់ទៀតនៅពេលយប់ វាងាយស្រួលទេសម្រាប់គាត់។ Floyd និយាយថាគាត់នឹងប្រកួតនៅពេលថ្ងៃមួយ និងយប់មួយ ហើយវានឹងក្លាយជាការប្រកួតដែលមិនធ្លាប់មានពីមុនមក។ ទស្សនិកជននឹងត្រូវចំណាយគុណនឹង២សម្រាប់សំបុត្រមួយសន្លឹក។ គាត់អាចនឹងផ្ដួល McGregor ឲ្យបានរហ័សបំផុត ព្រោះគាត់ដឹងថាគាត់ត្រូវវាយប្រកួតទី២ទៀត។ គាត់នឹងមិនពន្យាពេលដូចការប្រកួតលើកមុនទេ។

 លោក Jeff Mayweather

Floyd ខ្លួនឯងផ្ទាល់ក៏បាននិយាយកាលពីសប្តាហ៍មុនថា គាត់ស្វាគមន៍ជានិច្ចសម្រាប់គំនិត រៀបចំការប្រកួតឡើងវិញ រវាងលោក និង McGregor ក៏ដូចជា Khabib។ អ្នកប្រដាល់វ័យ៤២ឆ្នាំរូបនេះ បាននិយាយយ៉ាងដូច្នេះថា៖

  កីឡាករFloyd Mayweather  
  កីឡាករFloyd Mayweather  

ខ្ញុំបាននិយាយរួចហើយអំពីការប្រកួតជាមួយ Khabib and Conor ក្នុងថ្ងៃតែមួយ។ សម្រាប់ Khabib ខ្ញុំនឹងប្រកួតជាមួយគាត់នៅពេលថ្ងៃ ចំណែកឯ Conor នៅពេលយប់។ អ្នកត្រូវចំណាយប្រហែល២៥០ដុល្លារ សម្រាប់ទស្សនាការប្រកួតទាំងពីរនោះ

  កីឡាករ Floyd Mayweather

គួរឲ្យដឹងដែរថា Floyd ជាកំពូលអ្នកប្រដាល់ឆ្នើម១រូបប្រចាំសហរដ្ឋអាមេរិក ក្នុងចំណោមការប្រកួតអាជីព៥០លើក គាត់មិនដែលស្គាល់ពាក្យថាចាញ់នោះទេ។ ហើយការប្រកួតចុងក្រោយបង្អស់របស់លោក គឺប្រកួតទល់នឹងកីឡាករ McGregor នេះឯង កាលពីឆ្នាំ២០១៧។ ក្នុងការប្រកួតនោះ គាត់បានផ្ដួល McGregor​ ក្នុងទឹកទី១០ ប្រមូលប្រាក់រង្វាន់ចំនួន១០០លានដុល្លារ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T