នឹកស្មានមិនដល់! អ្នកគាំទ្រ Blackpink សម្តែងការខកចិត្តចំពោះការប្រកាសគម្រោងថ្មីរបស់ YG Entertainment សម្រាប់ក្រុម Blackpink

//s5.kh1.co/b7/b73acb05588f71bad936967d3450bab4eb51238a.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

YG Entertainment បានប្រកាសបញ្ចេញគម្រោងថ្មីសម្រាប់ក្រុម Blackpink ប៉ុន្តែដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រខកចិត្តជាខ្លាំង។

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន YG Entertainment បានប្រកាសបញ្ចេញនូវគម្រោងថ្មីមួយសម្រាប់ក្រុមចម្រៀងកូរ៉េដ៏ល្បីឈ្មោះ Blackpink ប៉ុន្តែខុសពីការគ្រោងទុក ដំណឹងមួយនេះបានទទួលរងនូវការរិះគន់អវិជ្ជមានជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង គម្រោងថ្មីមួយនេះមិនមែនជាការប្រកាសចេញអាល់ប៊ុមចម្រៀងថ្មី ឬការរៀបចំប្រគំតន្ត្រី World Tour ឬការរៀបចំព្រឹត្តការណ៍តន្ត្រីអ្វីប្លែកនោះឡើយ ប៉ុន្តែវាគឺជាការប្រកាសចេញលក់តុក្កតា (Collectible dolls) ទៅវិញ។

https://s5.kh1.co/__image/w=650,h=325,q=100/7b/7b47cc20f3e01e85709fab7f27f976f038767297.jpg

វាជារឿងធម្មតាដែលអ្នកគាំទ្រ Blackpink មិនពេញចិត្តនឹងគម្រោងថ្មីមួយនេះ ដោយសារពួកគេបានទន្ទឹងរង់ចាំជិតមួយឆ្នាំនូវការចេញអាល់ប៊ុមចម្រៀងថ្មី ឬការចេញចម្រៀងទោលសម្រាប់សមាជិកណាមួយ ឬការរៀបចំព្រឹត្តិការណ៍នានាដែលមានប្រយោជន៍ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមតារាចម្រៀងស្រីមួយនេះ។ ខមមិនជាច្រើននៅលើ Twitter សុទ្ធសឹងតែបង្ហាញពីការមិនពេញចិត្តពីសំណាក់ហ្វេនៗ Blackpink។

https://s5.kh1.co/__image/w=650,h=362,q=100/ed/ed39e8cae8a49362c9850e3b537f20c37d510f02.jpg

YG Entertainment បានទទួលរងនូវការរិះគន់ជាយូរមកហើយ ទាក់ទងទៅនឹងការបញ្ចេញស្នាដៃចម្រៀងរបស់ក្រុមមួយនេះ តួយ៉ាងពួកគេមិនទាន់មានអាល់ប៊ុមពេញ (Full album) នៅឡើយទេចាប់តាំងពីពួកគេចាប់ផ្តើមដំបូងរហូតមកទល់ពេលនេះ គឺរយៈពេល 3ឆ្នាំកន្លះទៅហើយ។ មួយវិញទៀត Jennie គឺជាសមាជិកតែម្នាក់គត់ដែលមានចម្រៀងទោលផ្ទាល់ខ្លួន ខណៈពេលដែលអ្នកគាំទ្រក៏ទាមទារការចេញចម្រៀងទោលសម្រាប់សមាជិកដទៃទៀតផងដែរ។ ដូច្នេះហើយ ការប្រកាសគម្រោងលក់តុក្កតាមួយនេះប្រៀបដូចជាការមិនអើពើនឹងអ្នកគាំទ្រ ក៏ដូចជាក្រុម Blackpink ផ្ទាល់ម្តងហើយម្តងទៀត៕

Blackpink
Blackpink

ប្រភពKoreaboo

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T