ភ្នំពេញៈ ក្រោយពីមានតារាមួយចំនួនលើកឡើងថា ភាពស៊ិចស៊ី ធ្វើឲ្យខ្លួនឆាប់ទទួលបានប្រជាប្រិយភាព ពីទស្សនិកជននោះ តារាដែលធ្លាប់បញ្ចេញភាព ស៊ិចស៊ី ដូចជាកញ្ញា ព្រីម លីហ្សា ក៏បានលើកឡើងថា បើចង់ឲ្យខ្លួនមានឈ្មោះល្បី គឺត្រូវពឹងលើសមត្ថភាព របស់ខ្លួនមិនមែនការ បញ្ចេញភាពស៊ិចស៊ីតែមួយមុខនោះទេ។

បុប្ផារូបស្រស់កញ្ញាព្រីមលីហ្សាបានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១២ថា បច្ចុប្បន្នឃើញថា មានតារាជាច្រើនចូលចិត្តស្លៀកពាក់ បញ្ចេញភាពស៊ិចស៊ីរបស់ខ្លួន ដើម្បីធ្វើឲ្យមានភាពទាក់ទាញ សូម្បីតែកញ្ញាផ្ទាល់ក៏ចូលចិត្តស្លៀកពាក់ និងតុបតែងខ្លួនបែបយុវវ័យស៊ិចស៊ីដែរ គ្រាន់តែថាការបញ្ចេញភាពស៊ិចស៊ីមានកម្រិតប៉ុណ្ណោះ។

តារាសម្តែងសាច់សខ្ចីវ័យ១៩ឆ្នាំ រូបស្រស់បានបន្តទៀតថា “ចំពោះការស្លៀកពាក់បញ្ចេញនេះ បញ្ចេញនោះ ជាភាពស៊ិចស៊ី ដែលធ្វើឲ្យតារាស្រីមួយចំនួន គាត់គិតថា ជាការធ្វើឲ្យ ពួកគាត់ទទួលបានការទាក់ទាញ និងប្រជាប្រិយភាពនោះ គឺមិនត្រឹមត្រូវទេសំខាន់ គឺសមត្ថភាពរបស់ខ្លួនយើងផ្ទាល់ តើអាចទទួលបានការគាំទ្រពីទស្សនិកជន កម្រិតណានោះ តាមការពិតទៅសូម្បីតែខ្លួនខ្ញុំ ក៏ចូលចិត្តស្លៀកពាក់បែបស៊ិចស៊ីដែរ គ្រាន់តែថាខ្ញុំមិនដែលគិតថា យកភាពស៊ិចស៊ី ដើម្បីបង្អួត ដើម្បីទាមទារភាពល្បាញល្បីនោះទេ”។

ក្នុងនាមកញ្ញាជាតារាមួយរូបដែលធ្លាប់ធ្វើឲ្យទស្សនិកជនលាន់មាត់ថា ជាតារាស៊ិចស៊ីនោះ ក៏បានលើកឡើងទៀតថា តាមការពិតទៅការស្លៀកពាក់បែបនោះ ពេលខ្លះបើសិនជាបញ្ចេញ ការស៊ិចស៊ី ហួសហេតុពេកក៏មិនកើតដែរ ប្រាកដជាទទួលរងការរិះគន់ពីទស្សនិកជន មិនខានព្រោះថា ខ្មែរមានប្រពៃណីវប្បធម៌ខ្មែរ។

បន្ទាប់ពីតារាស្រីមួយចំនួននៅកម្ពុជាជាច្រើននាក់តែងតែព្យាយាម បញ្ចេញភាពស៊ិចស៊ីរបស់ខ្លួននោះ បានធ្វើឲ្យមហាជនជាច្រើនធ្វើការរិះគន់ខ្លាំងៗ ទៅលើការស្លៀកពាក់តុបតែងខ្លួនរបស់ តារាស្រីមួយចំនួនជាពិសេសនោះ គឺការបង្ហាញរូបថតស៊ិចស៊ីហួសហេតុ នៅក្នុងការរិះគន់ នោះផងដែរ ក៏មានមតិខ្លះបានសំណូមពរទៅដល់តារាស្រីខ្មែរទាំងអស់ នៅពេលដែលធ្វើអ្វីមួយត្រូវគិតពីប្រពៃណី វប្បធម៌ខ្មែរ ដ៏មានតម្លៃរបស់យើងផង៕

ដកស្រង់ចេញពី គេហរទំព័រ ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា