ក្ដុកក្ដួលណាស់! វេជ្ជបណ្ឌិតម្នាក់បានទទួលមរណភាព ដោយសារ Covid-19 បន្ទាប់ពីពន្យារពេលអាពាហ៍ពិពាហ៍ ដើម្បីទៅសង្គ្រោះអ្នកឆ្លងវីរុសនេះ នៅវូហាន

//s5.kh1.co/fb/fbcc477b52c53aa90e88e023b0c6e7d7d6832c04.jpg
សង្គម

 ២២-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតវ័យ ២៩ ឆ្នាំម្នាក់បានទទួលមរណភាព ក្រោយពន្យារពេលរៀបការរបស់ខ្លួន ដើម្បីទៅសង្គ្រោះអ្នកជំងឺស្របពេលវីរុសកំពុងផ្ទុះខ្លាំង

ចិន៖ បច្ចុប្បន្ននេះវីរុស Covid-19 ហាក់នៅតែបន្ដគំរាមគំហែងអាយុជីវិតពលរដ្ឋនៅវូហានគួរឲ្យកត់សម្គាល់ ហើយមកទល់នឹងពេលនេះមានចំនួនអ្នកស្លាប់កើនលើស ២០០០ នាក់ និងមានអ្នកឆ្លងវីរុសជាច្រើននាក់ផ្សេងទៀត។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានវេជ្ជបណ្ឌិតជួរមុខសំខាន់ៗប្រចាំទីក្រុងវូហានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មានវេជ្ជបណ្ឌិតវ័យ ២៩ ឆ្នាំម្នាក់ទៀតហើយ បានទទួលមរណភាព ក្រោយពន្យារពេលរៀបការរបស់ខ្លួន ដើម្បីទៅសង្គ្រោះអ្នកជំងឺស្របពេលវីរុសកំពុងផ្ទុះខ្លាំង។

  លោក Peng Yinhua
  លោក Peng Yinhua

លោក Peng Yinhua ជាវេជ្ជបណ្ឌិតឯកទេសមួយរូប ដែលបម្រើការនៅឯមន្ទីរពេទ្យមួយក្នុងស្រុក ជាំងស៊ី ទីក្រុងវូហាន។  ហើយកាលពីថ្ងៃទី ២៥ ខែមករាកន្លងទៅ វេជ្ជបណ្ឌិតរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពិនិត្យរកឃើញថាមានផ្ទុកវីរុស Covid-19 ហើយបន្ទាប់ពីសម្រាកព្យាបាលនៅទីនោះបានត្រឹម ៥ ថ្ងៃ ស្ថានភាពជំងឺរបស់លោក Peng កាន់តែអាក្រក់ទៅៗ លោកត្រូវបានគេបញ្ជូនបន្តទៅមន្ទីរពេទ្យមួយផ្សេងទៀត។

ទោះជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតរូបនេះមិនអាចគេចផុតពីសេចក្ដីស្លាប់បានទេ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ ក្រោយការស្លាប់មួយនេះ លោក Peng បានបន្សល់ទុកឲ្យគូដណ្ដឹងដែលកំពុងពពោះម្នាក់រស់នៅយ៉ាងកំព្រា ក្រោយការពន្យារពេលរៀបការនៅថ្ងៃទី ខែកុម្ភៈ។  

  លោក Peng Yinhua និងអនាគតភរិយា
  លោក Peng Yinhua និងអនាគតភរិយា

យ៉ាងណាមិញ ក្រោយទទួលបានដំណឹងដ៏សោកសៅនេះ មន្ត្រីសុខាភិបាល និងមន្ទីរពេទ្យក្នុងតំបន់ រួមទាំងមហាជនអ្នកលេងអុីនធឺណេតជាច្រើនផ្សេងទៀត បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំមដល់ក្រុមគ្រួសាររបស់ Peng ហើយព្រមទាំងដាក់ឈ្មោះឲ្យលោកថាជា « វីរបុរស» ទៀតផង។

គួរឲ្យដឹងដែរថា វេជ្ជបណ្ឌិតរូបនេះ គឺជាបុគ្គលិកពេទ្យទី៨ ហើយ ដែលបានស្លាប់ដោយសារវីរុស Covid-19 បន្ទាប់ពីប្រធានមន្ទីរពេទ្យម្នាក់នៅទីក្រុងវូហានបានស្លាប់កាលពីដើមសប្ដាហ៍កន្លងទៅ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T