លែងលាក់បាំង! ឌុច លីដា កាន់តែបញ្ចេញ មុខមាត់កូនប្រុស ឡើងគួរឲ្យស្រលាញ់

//s5.kh1.co/65/65a5290e1c296fb81c3dfcd135eb7b848346edce.jpg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មួយរយៈក្រោយមកនេះ ឌុច​ លីដា កាន់តែបង្ហាញ មុខមាត់ទារកមួយនេះ នៅលើបណ្ដាញ សង្គមកាន់តែខ្លាំង តែបើមើលទៅទារកនោះពិតជាមានមុខមាត់គួរឲ្យស្រលាញ់។

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់ តារាសម្ដែងស្រី ឌុច លីដា ដែលនាងជាតារាស្រីមួយរូបមានប្រជាប្រិយភាព និងជាតារាស្រីមួយរូបដែលមានសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ គួរឲ្យសរសើរ មិនថាតួកាច ស្លូត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះ មហាជនចាប់អារម្មណ៍ឃើញថា តារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញា ឌុច លីដា ហាក់បីដូចជាស្ងប់ស្ងាត់បាត់ពីវិថីសិល្បៈ មិនឃើញនាងចេញមុខថតខ្សែភាពយន្តថ្មី ឬក៏បង្ហោះរូបថតថ្មីៗអ្វីឡើយនៅលើបណ្តាញទំនាក់ទំនងសង្គម។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ស្រាប់តែនាង បង្ហាញនៅរូបទារកដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលធ្វើឲ្យមាហាជន ក៏ដូចជាហ្វេនៗរបស់នាងផ្ទាល់មានការភ្ញាក់ផ្អើលជាខ្លាំង ដែលនាងបាត់មុខមួយរយៈធំ ស្រាប់តែពេលនេះត្រលប់មកវិញ បែរជាបង្ហាញទារកប្រុសគួរឲ្យក្នាញ់បែបនេះ។

មិនបានប៉ុន្មានផង តារាស្រីរូបនេះកាន់តែបង្ហាញ នូវមុខមាត់កូនប្រុសរបស់ខ្លួនដែលទើបនឹងកើតជាបន្តបន្ទាប់ ក្រោយលេចធ្លាយដំណឹង មានកូនកាលពីពេលកន្លងទៅនេះ មិនត្រឹមតែប៉ុណ្ណោះហ្វេនជាច្រើនបានចាប់អារម្មណ៍មុខមាត់កូនរបស់នាង ពិតជាស្រស់ស្អាត គួរឲ្យស្រលាញ់ខ្លាំងតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

ឌុច លីដា 
ឌុច លីដា 
ឌុច លីដា 
ឌុច លីដា 
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា បង្ហោះរូបទារក
ឌុច លីដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T