កាលអាក្រក់ស្មោះណាស់ ពេលកែស្អាត នារីរូបនេះ ក្បត់ចិត្តសង្សារ នាំប្រុសស្នេហ៍ទៅដល់បន្ទប់

//s5.kh1.co/8e/8e06bc413cf65085f1c6a156006aac506986c3d7.jpg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បេក្ខនារី ដែលធ្លាប់វះកាត់កែសម្ផស្ស នារីរូបនេះ ក្រោយពីបានមុខមាត់ស្អាត បែរជាលួចទៅផិតក្បត់គូស្នេហ៍ខ្លួន យកប្រុសផ្សេង មកឡើងគ្រែដល់បន្ទប់។

ថៃ៖​ ប្រិយមិត្តប្រាកដជា បានជ្រាបច្បាស់ពីកម្មវិធី Let Me In Thailand ដែលកម្មវិធីមួយនេះ ផ្ដល់ឱកាសសម្រាប់តែបេក្ខជន ឬ បេក្ខនារីណា ដែលមានរូបសម្បត្តិមិនល្អ ហើយបានធ្វើឲ្យបុរស និងស្រ្តីជាច្រើននាក់ បានប្រែរូបរាង មុខមាត់ខ្លួន ឲ្យមកស្រស់ស្អាតវិញ បន្ទាប់ពីទទួលបាន ការវះកាត់កែសម្ផស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ មានពត៌មានថៃ ជាច្រើនបានធ្វើការចុះថ្សាយពី នារីរូបស្អាតម្នាក់ ដែលត្រូវគេដឹងថា នាងជាបេក្ខនារី ធ្លាប់ចូលរួម ប្រកួតក្នុងកម្មវិធី Let Me In Thailand ដែលមានឈ្មោះថា Jub Jit ដោយកម្មវិធីមួយនោះ ធ្វើឲ្យនាង អាចផ្លាស់ប្ដូរសម្រស់របស់ខ្លួន ពីមុខមាត់អាក្រក់ មកជាស្អាតវិញ។

ប៉ុន្តែ អ្វីដែលធ្វើឲ្យគ្រប់គ្នាហួសចិត្ត ក៏ដូចជាមិត្តប្រុស របស់នាងផ្ទាល់នោះគឺ នាងបានលួចផិតក្បត់ ជាមួយបុរសផ្សេង ដែលមិនមែនជាគូស្នេហ៍នាង នាំមកឡើងគ្រែជាមួយ ហើយប្រុសស្អាតរូបនេះ មានអាយុត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ។

ជាក់ស្ដែង មូលហេតុដែល ធ្វើឲ្យមានរឿងផ្ទុះខ្លាំងបែបនេះ ដោយសារបុរស ជាគូស្នេហ៍នាងផ្ទាល់ បានរកឃើញ ស្រោមអនាម័យមួយ នៅក្នុងធុងសម្រាម តែនាងបែរជាបដិសេដថា វាជារបស់នាងប្រើ ជាមួយលោកទៅវិញ។ បន្ទាប់ពីមានរឿងនោះកើតឡើង បុរសជាគូស្នេហ៍ បានយំសោកយ៉ាងខ្លាំង ដោយមិននឹកស្មានថា គូស្នេហ៍ខ្លួន ហ៊ានយកប្រុសផ្សេង មកដេកដល់បន្ទប់បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

មុខ​ មុនកែសម្ផស្ស
មុខ​ មុនកែសម្ផស្ស
ស្ដ្រីលួចក្បត់ គូស្នេហ៍
ស្ដ្រីលួចក្បត់ គូស្នេហ៍
ស្រ្តី លួចក្បត់គូស្នេហ៍
ស្រ្តី លួចក្បត់គូស្នេហ៍
ភ័ស្តតាង ដែលគូស្នេហ៍នាងចាប់បាន
ភ័ស្តតាង ដែលគូស្នេហ៍នាងចាប់បាន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T