ក្រុមគ្រូពេទ្យជំនាញចិនព្រមានថា អ្នកជំងឺកូរ៉ូណាដែលបានទទួលការ​ព្យាបាលជាសះស្បើយ​ហើយ ក៏នៅតែអាចចម្លងជំងឺនេះ​បានដែរ

//s5.kh1.co/fd/fdb5f06c7c545f20c7061794f467de3dbae11c3d.jpg
សង្គម

 ២២-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​គ្រូពេទ្យជំនាញម្នាក់បាននិយាយថា អ្នកជំងឺមួយចំនួន​នៅតែមានផ្ទុកវីរុស​កូរ៉ូណា បើទោះបីពួកគេ​មានអការៈធូរស្រាលក្រោយការព្យាបាលក៏ដោយ

ចិន៖ ​ក្រុមគ្រូពេទ្យជំនាញចិនដែលកំពុងបម្រើការ​នៅជួរមុខ​ប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា​បានព្រមានថា អ្នកជំងឺកូរ៉ូណា​ដែលបានទទួលការព្យាបាលជាសះស្បើយ ក៏នៅតែអាចមានឳកាស​ចម្លងវីរុសនេះទៅកាន់មនុស្សផ្សេងទៀតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វេជ្ជបណ្ឌិតកំពុងព្យាបាលអ្នកជំងឺ
វេជ្ជបណ្ឌិតកំពុងព្យាបាលអ្នកជំងឺ

លោកវេជ្ជបណ្ឌិត Zhao Jianping ដែលជាប្រធានក្រុម​​កំពុងធ្វើការនៅជួរមុខ​ទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណា​ក្នុងខេត្តហ៊ូប៉ីបាននិយាយថា៖

មានករណីជាច្រើនដែល​ពួកយើងបានរកឃើញថា អ្នកជំងឺនៅតែ​មានដាន​វីរុស​កូរ៉ូណាក្នុង​ខ្លួន​ ​បើទោះបីពួកគេបានទទួលការព្យាបាលជាសះស្បើយក៏ដោយ។

Zhao Jianping
មន្ទីរពេទ្យនានានៅទីក្រុងវូហាន ​ខេត្តហ៊ូប៉ី កំពុងប្រឈម​នឹងការរាតត្បាតខ្លាំងពីវីរុសកូរ៉ូណា
មន្ទីរពេទ្យនានានៅទីក្រុងវូហាន ​ខេត្តហ៊ូប៉ី កំពុងប្រឈម​នឹងការរាតត្បាតខ្លាំងពីវីរុសកូរ៉ូណា

លោកវេជ្ជបណ្ឌិត Zhao Jianping បានប្រាប់សារព័ត៌មាន Southern People Weekly កាលពីថ្ងៃព្រហស្បតិ៍ថា៖

រឿងនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ តើយើងត្រូវដាក់អ្នកជំងឺទាំងនោះនៅទីណា? ​យើងមិនអាចបញ្ជូន​អ្នកជំងឺទាំងនោះទៅផ្ទះ​ទេ ព្រោះពួកគេអាចចម្លងមេរោគ​ទៅអ្នកដទៃ ហើយយើងក៏មិន​អាចទុកអ្នកជំងឺទាំងនោះនៅក្នុងមន្ទីរពេទ្យដែរ ​ដោយសារតែវាជាកន្លែងប្រមូលផ្តុំទៅដោយមេរោគ​។

Zhao Jianping
អ្នកជំងឺម្នាក់ត្រូវបានគេដឹកក្នុងរថយន្តសង្គ្រោះបន្ទាន់នៅទីក្រុង Wuhan ប្រទេសចិនកាលពីថ្ងៃអាទិត្យ
អ្នកជំងឺម្នាក់ត្រូវបានគេដឹកក្នុងរថយន្តសង្គ្រោះបន្ទាន់នៅទីក្រុង Wuhan ប្រទេសចិនកាលពីថ្ងៃអាទិត្យ

នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយកាសែត Beijing News កាលពីថ្ងៃពុធលោកវេជ្ជបណ្ឌិត Zhao Jianping បាននិយាយទៀតថា៖

អ្នកជំងឺម្នាក់របស់គាត់​ ត្រូវបានអនុញ្ញាត្តឱ្យចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីការធ្វើតេស្តបានបង្ហាញថាគាត់មិនមានវីរុសកូរ៉ូណាទៀតទេ​ ប៉ុន្តែច្រើនថ្ងៃក្រោយមក​អ្នកជំងឺ​បានធ្លាក់ខ្លួនឈឺ​ ហើយពេលនេះពួកយើងបានធ្វើតេស្តរក​ឃើញវីរុសកូរ៉ូណានៅលើខ្លួនគាត់ម្តងទៀត។

Zhao Jianping
ក្រុមបុគ្គលិកសុខាភិបាលកំពុងពិនិត្យសីតុណ្ហភាពអ្នកដំណើរនៅស្ថានីយភ្លើង
ក្រុមបុគ្គលិកសុខាភិបាលកំពុងពិនិត្យសីតុណ្ហភាពអ្នកដំណើរនៅស្ថានីយភ្លើង

លោកវេជ្ជបណ្ឌិត Zhao Jianping បាន​បន្ថែមទៀតថា៖

នៅក្នុងករណីនេះ ​អ្នកជំងឺដែលបានទទួលការព្យាបាលជាសះស្បើយហើយ គួរ​តែនៅក្នុងផ្ទះដាច់ដោយឡែកឱ្យបានយ៉ាងហោចណាស់ ១៤ថ្ងៃ មុនពេលអនុញ្ញាត្តឱ្យ​ចេញទៅខាងក្រៅ។

Zhao Jianping
ចំនួនករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសចិនបាន​ចេះតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
ចំនួនករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសចិនបាន​ចេះតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ

គួរជម្រាបដែរថា ក្រុម​គ្រូពេទ្យជំនាញចិនធ្លាប់បានព្រមានថា អ្នកជំងឺដែលបានជាសះស្បើយ គឺអាចឆ្លងជំងឺនេះជាលើកទីពីរ ប៉ុន្តែនៅក្នុងនោះដែរ ក្រុមគ្រូពេទ្យជំនាញចិនក៏ហាក់នៅមិនទាន់មានភាពច្បាស់លាស់ ថាតើ​​បញ្ហា​ទាំងនោះវាកើតឡើងដូចករណីដែលលោកវេជ្ជបណ្ឌិត Zhao Jianping បានលើកឡើងឬក៏យ៉ាងណា៕

ក្រុមបុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគ
ក្រុមបុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T