ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នឹងនាំមកជូននូវការសម្តែងល្ខោនយីកេ «ទុំទាវ» ជូនអ្នកទស្សនាដោយឥតគិតថ្លៃ នៅថ្ងៃទី២៩ ខែកុម្ភៈ នេះ!

//s5.kh1.co/60/60f54f8e33a7fa95c671c27f51d8a7d1d64d71f3.jpg
សង្គម

 ២២-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ល្ខោនយីកេមិនសូវមានអ្នកដឹងពីប្រវត្តិរបស់វានោះទេ ហើយក៏មិនស៊ូវមានសកម្មភាពចេញសម្ដែងដែរ។

ភ្នំពេញ៖ ល្ខោនយីកេមិនសូវមានអ្នកដឹងពីប្រវត្តិរបស់វានោះទេ ហើយក៏មិនស៊ូវមានសកម្មភាពចេញសម្ដែងដែរ ទោះជាល្ខោនមួយនេះបានបង្ហាញខ្លួននៅចំពោះមុខមហាជនខ្មែរជាយូរឆ្នាំមកហើយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានការព្រួយបារម្ភចំពោះការបាត់បង់នូវទម្រង់សិល្បៈដ៏មានតម្លៃមួយនេះ និងទម្រង់សិល្បៈផ្សេងៗទៀតជាច្រើនទៀត ទើបផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ បានធ្វើការរៀបចំជាកម្មវិធីសម្តែងសិល្បៈប្រចាំខែ មានឈ្មោះថា “ជ្រុងមួយនៃវប្បធម៌”

  កម្មវិធីសម្តែងសិល្បៈ “ជ្រុងមួយនៃវប្បធម៌”
  កម្មវិធីសម្តែងសិល្បៈ “ជ្រុងមួយនៃវប្បធម៌”

សម្រាប់ខែកុម្ភៈ ២០២០ នេះ ផ្ទាំងទស្សនីយភាព “ជ្រុងមួយនៃវប្បធម៌” នឹងនាំជូនទស្សនិកជនទាំងអស់នូវទម្រង់សិល្បៈមួយដែលមានឈ្មោះថា “ល្ខោនយីកេ” ជាមួយនឹងខ្សែរឿងដ៏ល្បីល្បាញក្រោមចំណងជើងថា “ទុំទាវ”

ការសម្តែងល្ខោនយីកេ “ទុំទាវ” នឹងសម្តែងនៅបរិវេណនៃសាលមហោស្រពផ្សារទេសចរណ៍ (The Bazaar) ស្ថិតនៅជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។ កាលបរិច្ឆេទនៃការសម្តែងនៅវេលាម៉ោង ៥:៣០ ល្ងាច រហូតដល់ ៦:៣០ ល្ងាច ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

  កម្មវិធីសម្តែងសិល្បៈ “ទុំទាំវ”
  កម្មវិធីសម្តែងសិល្បៈ “ទុំទាំវ”

សូមកុំភ្លេចថា ការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមនឹងការអភិរក្ស ដោយគេមិនអាចបំភ្លេចចោលជ្រុងមួយណាបានទេ ទាមទារឲ្យកូនខ្មែរទាំងអស់ចូលរួមថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌បុរាណរបស់យើង។ រួមគ្នាថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌ដ៏ចំណាស់មួយនេះ ដោយចែករំលែកព័ត៌មាននេះទៅកាន់គ្រួសារ មិត្តភក្តិរបស់អ្នក និងមនុស្សគ្រប់គ្នាបានដឹង។ ការសម្តែងនេះមិនមានគិតថ្លៃអ្វីទេ សូមកូនខ្មែរគ្រប់រូបអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ។

  កម្មវិធីសម្តែងសិល្បៈ “ជ្រុងមួយនៃវប្បធម៌”
  កម្មវិធីសម្តែងសិល្បៈ “ជ្រុងមួយនៃវប្បធម៌”

គួរបញ្ជាក់ថា សម្រាប់អ្នកចង់ទស្សនាការសម្តែងនូវទម្រង់ល្ខោនខោលនេះ អាចអញ្ជើញមកទស្សនាបានដោយឥតគិតថ្លៃនៅបរិវេណនៃសាលមហោស្រពផ្សារទេសចរណ៍ The Bazaar ជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។
សូមកូនខ្មែរគ្រប់រូបអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ!!
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 070 888 057៕

  កម្មវិធីសម្តែងសិល្បៈ “ជ្រុងមួយនៃវប្បធម៌”
  កម្មវិធីសម្តែងសិល្បៈ “ជ្រុងមួយនៃវប្បធម៌”
  កម្មវិធីសម្តែងសិល្បៈ “ជ្រុងមួយនៃវប្បធម៌”
  កម្មវិធីសម្តែងសិល្បៈ “ជ្រុងមួយនៃវប្បធម៌”
  កម្មវិធីសម្តែងសិល្បៈ “ជ្រុងមួយនៃវប្បធម៌”
  កម្មវិធីសម្តែងសិល្បៈ “ជ្រុងមួយនៃវប្បធម៌”
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T